មន្ត្រីជំនាញគ្រប់គ្រងគ្រោះមហន្តរាយក្រើនរំឭកដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នឱ្យបាន ខ្ពស់ អំពីការយល់ដឹង និងវិធីការការពាររន្ទះ

Narith | ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៣០ មិថុនា ២០២៥
MC៖ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់កាកបាទ ក្រហម កម្ពុជា បានក្រើនរំឭកដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ អំពីការយល់ដឹង និងវិធីការការពាររន្ទះ នារដូវវស្សានេះ។
លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិជីវិតយើងសង្គមយើង  នៃវិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្នឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុជាសកលបានធ្វើឱ្យប៉ះពាល់ទៅដល់អាយុជីវិតមនុស្ស សត្វ សេដ្ឋកិច្ច និងទ្រព្យសម្បត្តិសាធារណៈ ដែលធ្វើឱ្យប្រទេសនៅលើពិភពលោកប្រឈមទៅនឹងការលំបាកជាច្រើនពាក់ព័ន្ធទៅនឹងគ្រោះមហន្តរាយនានា ។ លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា ចាប់ពីខែមិថុនា ដល់ខែតុលា ជារដូវភ្លៀង ដែលជារដូវនាំមកនូវផ្គររន្ទះ ខ្យល់កន្ត្រាក់ ដែលធ្វើឱ្យស្ថានភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុនេះ។ តាមរយៈនេះ ប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នូវវិធីការការពារខ្លួននៅពេលមានភ្លៀងធ្លាក់ ដោយមានផ្គររន្ទះ និងខ្យល់កន្ត្រាក់  ដើម្បីជៀសវាងពីការរងគ្រោះថ្នាក់ រហូតដល់បាត់បង់អាយុជីវិត។
 «រដូវវស្សាមកដល់នេះធ្វើយើងម៉េចបើយើងនៅទីវាល យើងត្រូវតែរកទីជម្រកគត់មត់ ដូចជា នៅក្នុងផ្ទះ ត្រូវបិទ ទ្វារ បង្អួចឱ្យបានជិត ហើយកុំរត់ទៅរកខ្ទម ឬជ្រកក្រោមដើមឈើធំៗខ្ពស់ ដែលវាងាយនឹងចម្លងចរន្តអគ្គិសនី ព្រោះរន្ទះបាញ់ ភាគច្រើនបាញ់ទៅរកតំបន់ដែលខ្ពស់មានម៉ាស់ ធំ និងតំបន់ដែលមានទន្លេ ព្រែក ជាដើម ។ប្រសិន បើយើងកំពុងឋិតនៅទីតាំងទាំងអស់នេះ គួរគប្បី ត្រូវរកវិធីសាស្ត្រគេចពីទីតាំងនេះឱ្យបានលឿនបំផុត»។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧត្តុនិយម បានបោះពុម្ពជាព្រឹត្តិបត្រផ្សព្វផ្សាយស្ដីពីវិធីមួយចំនួនដើម្បីការពាររន្ទះដោយខ្លួនឯង តាំងពីឆ្នាំ២០០០រហូតមក ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានការយល់ដឹងច្រើន នូវវិធីការពាររន្ទះនេះ។ រដូវវស្សាបានចូលមកដល់ហើយ បងប្អូនប្រជាពលរដ្ឋត្រូវដឹងថា រន្ទះគឺជាបាតុភូតធម្មជាតិម្យ៉ាង ដែលអាចបង្កើតជាចរន្តអគ្គិសនីបាន នៅពេលដែលមេឃជិតមានភ្លៀងធ្លាក់ ឬកំពុងភ្លៀង។ វាអាចផ្តល់គ្រោះថ្នាក់ ដល់អាយុជីវិតរបស់មនុស្ស ឬសត្វ និង បំផ្លាញ នូវសម្ភារៈមួយចំនួនផងដែរ។ អ្វីដែលប្រជាពលរដ្ឋត្រូវធ្វើនៅពេលដែលមេឃជិតមានភ្លៀងធ្លាក់ ឬមានផ្គររន្ទះនោះ អ្នកគួរតែប្រញាប់រកវិធីបង្ការខ្លួន ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន៕