ឯកឧត្តម ជា វុទ្ធី លើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធបន្តចូលរួមអនុវត្តវិធានការ ឱ្យបានពេញលេញនិងប្រកបដោយបុរេសកម្មខ្ពស់

Narith | ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣០ ៥ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធបន្តចូលរួមអនុវត្តវិធានការដែលនៅសេសសល់ឱ្យបានពេញលេញ និងប្រកបដោយបុរេសកម្មខ្ពស់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានភាពរីកលូតលាស់ និងសម្រេចជោគជ័យ។

ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០២១-២០២៣ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានអញ្ជើញចូលរួមសិក្ខាសាលានេះ។ ឯកឧត្តម បានលើកឡើងអំពីសាវតារ និងវឌ្ឍនភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន រហូតមានការរៀបចំនិងដាក់ចេញនូវគោលនយោបាយ IDP។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពរហ័សរហួន និងថាមវន្តភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ទៅលើយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ច តាមរយៈការបន្តអនុវត្តគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥ និងការគិតគូររៀបចំគោលនយោបាយ IDP សម្រាប់ដំណាក់កាលបន្ទាប់ផងដែរ។ 
ឯកឧត្តម បានលើកអំពីបញ្ហាប្រឈមផ្សេងៗដែលជាកត្តាបង្កហានិភ័យដល់វិស័យ ឧស្សាហកម្មកម្ពុជា ដូចជា៖ (១) ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច (២) ការរុះរើខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្ម (៣) ឌីជីថលូបនីយកម្មក្នុងឧស្សាហកម្ម (៤) បម្រែបម្រួលប្រជាសាស្ត្រ (៥) ការប្រែប្រួលអាកាសធាតុនិងការជំរុញសេដ្ឋកិច្ចបៃតង និង (៦) ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេស អភិវឌ្ឍន៍តិចតួច (LDC) ផងដែរ។ 
ឯកឧត្តម បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់របាយការណ៍ និងធាតុចូលនានា បានទាន់ពេលវេលា និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តវិធានការគោលនយោបាយ IDP ឱ្យសម្រេចបានប្រកបដោយប្រសិទ្ធភាព និងលើកទឹកចិត្តឱ្យបន្តចូលរួមអនុវត្តវិធានការដែលនៅសេសសល់ឱ្យបានពេញលេញ និងប្រកបដោយបុរេសកម្មខ្ពស់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានភាពរីកលូតលាស់ និងសម្រេចជោគជ័យ តាមចក្ខុវិស័យដែលបានរំពឹងទុក។
សូមបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP ក្នុងឆ្នាំ២០២១-២០២៣ ក៏ដូចជាបញ្ហាប្រឈម សំណូមពរ ដែលក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្ត វិធានការបានជួបប្រទះ និងស្វែងរកដំណោះស្រាយដើម្បីសម្រេចនូវការអនុវត្តគោលនយោបាយនេះឱ្យ បានគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕