ឯកឧត្តម ហ៊ុន ម៉ានី៖ការគ្រប់គ្រងបាននូវសាធារណមតិ ប្រកបដោយភាពបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាពនិងប្រសិទ្ធផល បានរួមចំណែកក្នុងការបង្កើនសេចក្តីទុកចិត្តរបស់សាធារណជន

Narith | ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣០ ៥ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការគ្រប់គ្រងបាន នូវសាធារណមតិ ប្រកបដោយភាពបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនសេចក្តីទុកចិត្តរបស់សាធារណជន ដើម្បីបន្តការគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងព័ត៌មាន» កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានឱ្យដឹងថា ដោយបានយល់ដឹងច្បាស់ពីភាពស្មុគស្មាញក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន ជាពិសេសការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មានទៅសាធារណជន ក៏ដូចជាការបង្ហាញពីសភាពការណ៍របស់កម្ពុជា ទៅលើឆាកអន្តរជាតិ ស្របតាមអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា ដែលបានគ្រប់គ្រងលើវិស័យព័ត៌មាន ប្រកបដោយច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា ក្រសួងព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលកិច្ចទំនាក់ទំនងសាធារណៈ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីគោលនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ទៅកាន់បងប្អូនប្រជាពលរដ្ឋ។ ការគ្រប់គ្រងបាននូវសាធារណមតិ ប្រកបដោយភាពបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនសេចក្តីទុកចិត្តរបស់សាធារណជន ដើម្បីបន្តការគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រី ដើម្បីជំរុញឱ្យការអនុវត្តការងាររបស់ក្រសួងព័ត៌មាន ជាពិសេសការគ្រប់គ្រងព័ត៌មាន និងសាធារណមតិកាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា សិក្ខាសាលាវិភាគមុខងារតាមបណ្តាក្រសួង ស្ថាប័ន មានគោលដៅចំនួន៣ រួមមាន៖ (១)បង្ហាញពីគោលបំណង នៃការធ្វើវិភាគមុខងារ (២)ភាពចាំបាច់នៃការធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការវិភាគមុខងារ និង (៣)ការបង្ហាញពីឱកាសនៃការទទួលបាន ចេញពីការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសតាមរយៈការវិភាគមុខងារ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួង ស្ថាប័ន ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័ន» បានចំនួន ២៨ដង៕