ក្រោយបើកបណ្ដាញទំនាក់ទំនងជាមួយកងកម្លាំងឧទ្ទាម បង់ក្លាដែស បានកោះហៅឯកអគ្គរដ្ឋទូតពីមីយ៉ាន់ម៉ាឱ្យត្រឡប់មកវិញ

Narith | ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣០ ៥ ២៥
អន្តរជាតិ៖ បើតាមមន្ត្រីក្រសួងការបរទេសបង់ក្លាដែសបាននិយាយថា ប្រទេសបង់ក្លាដែស បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពីប្រទេសមីយ៉ាន់ម៉ាឱ្យត្រឡប់មកប្រទេសវិញ បន្ទាប់ពីប្រទេសនេះបានទទួលស្គាល់ថា បានបើកបណ្ដាញទំនាក់ទំនងជាមួយកងកម្លាំងឧទ្ទាម ដែលកំពុងប្រយុទ្ធនឹងរបបយោធាមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ មន្ត្រីរូបនោះបានបន្តថា លោក Monowar Hossain ដែលបានបម្រើការនៅរដ្ឋធានីណៃពីដោ របស់មីយ៉ាន់ម៉ា តាំងពីពាក់កណ្តាលឆ្នាំ២០២៣ ត្រូវបានបញ្ជាឱ្យត្រឡប់មកទីក្រុងដាកាវិញភ្លាមៗ ដោយមន្ត្រីនោះបានពណ៌នាថាជាការសម្រេចចិត្តផ្នែករដ្ឋបាលតែមិនបានផ្តល់ហេតុផលបន្ថែមនោះទេ។ ទំនាក់ទំនងរវាងបង់ក្លាដែស និងមីយ៉ាន់ម៉ា បានតានតឹងដោយសារវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ហើយបច្ចុប្បន្ន ជនជាតិរ៉ូហ៊ីងយ៉ាជាង ១,២លាននាក់កំពុងស្ថិតក្នុងប្រទេសបង់ក្លាដែស។ កាលពីសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិបង់ក្លាដែសបាននិយាយថា ទីក្រុងដាកាបានបើកបណ្តាញទំនាក់ទំនងក្រៅផ្លូវការជាមួយកងទ័ពអារ៉ាកាន់ ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចសកម្មក្នុងរដ្ឋរ៉ាឃីន ដើម្បីរក្សាស្ថិរភាពព្រំដែន ទោះបីជាដាកានៅតែបន្តចូលរួមជាមួយរបបយោធាមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ាក៏ដោយ។ គួរបញ្ជាក់ថា ការកោះហៅឯកអគ្គរដ្ឋទូតនេះ អាចជាសញ្ញានៃភាពស្មុគស្មាញកាន់តែខ្លាំងឡើង៕