ប្រធានាធិបតីហុងគ្រី និងភរិយាបានបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម

Narith | ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣០ ៥ ២៥
អន្តរជាតិ៖ កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា លោក Sulyok Tamas ប្រធានាធិបតីហុងគ្រី និងភរិយាបានចាកចេញពីទីក្រុងហាណូយ ដោយបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃនៅប្រទេសវៀតណាម ដែលតបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ អគ្គលេខាបក្សលោក To Lam ក៏បានជួបសន្ទនាជាមួយលោក Tamas ខណៈដែលលោកប្រធានរដ្ឋបានរៀបចំពិធីស្វាគមន៍ និងបានជួបពិភាក្សាទ្វេភាគី។ លោកប្រធានាធិបតីហុងគ្រីក៏បានជួបជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រធានរដ្ឋសភាលោក Tran Thanh Man ផងដែរ។ នៅក្នុងព្រឹត្តិការណ៍នោះ ថ្នាក់ដឹកនាំវៀតណាមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវហុងគ្រី ដោយសង្កត់ធ្ងន់លើសារៈសំខាន់របស់ខ្លួន ខណៈដែលប្រជាជាតិទាំងពីរកំពុងប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរបស់ពួកគេ (១៩៥០-២០២៥)។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានបង្កើនកិច្ចសហប្រតិបត្តិដោយរួមមាន វិស័យការពារជាតិ-សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា កសិកម្ម ការថែទាំសុខភាព-ឱសថ វប្បធម៌ និងទេសចរណ៍ ហើយក៏បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យដែលកំពុងរីកចម្រើន ដូចជាការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាព័ត៌មាន ការការពារបរិស្ថាន និងការគ្រប់គ្រងធនធានទឹក៕