ទីក្រុងបាងកក កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ព្រោះដោយសារទឹកជំនន់ដែលអាចកើតមាន

Narith | ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣០ ៥ ២៥
អន្តរជាតិ៖ ទីក្រុងបាងកក ពេលនេះកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ព្រោះទឹកជំនន់ដែលអាចកើតមាន ដោយសារកម្រិតទឹកបានឡើងខ្ពស់ ដោយគំរាមកំហែងដល់តំបន់ទំនាបតាមដងទន្លេចៅប្រាយ៉ា ជាមួយនឹងវិធានការការពារទឹកជំនន់បណ្តោះអាសន្ន និងអចិន្ត្រៃយ៍កំពុងដំណើរការ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។ លោកប្រធាននាយកដ្ឋានលូ និងប្រព័ន្ធលូបាននិយាយថា រដ្ឋបាលក្រុងបាងកក (BMA) កំពុងសម្របសម្រួលជាមួយនាយកដ្ឋានធារាសាស្ត្រ នាយកដ្ឋានជលសាស្ត្រ កងនាវាចរថៃ និងភ្នាក់ងារផ្សេងទៀត ដើម្បីតាមដានស្ថានភាពយ៉ាងជិតស្និទ្ធ និងចេញការព្រមាននៅពេលចាំបាច់។ លោកបានបន្តថា ទឹកជំនន់អចិន្ត្រៃយ៍របស់ទីក្រុងបាងកកនៅពេលនេះគឺមានកម្ពស់ពី ២,៨ ទៅ ៣,៥ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រមធ្យម (MSL)។ ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីជូនដំណឹងអំពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅភាគខាងជើង ដោយសារខ្យល់មូសុងបានឆ្លងកាត់ ដែលបង្កើនហានិភ័យនៃគ្រោះទឹកជំនន់ និងការរអិលបាក់ដី។ នាយកដ្ឋាននេះបាននិយាយថា ទឹកភ្លៀងត្រូវបានគេរំពឹងថានឹងថយចុះចាប់ពីថ្ងៃសៅរ៏ ដល់ថ្ងៃពុធសប្តាហ៍ក្រោយ ទោះបីជាភ្លៀងធ្លាក់ខ្លាំងអាចបន្តកើតមាននៅតំបន់ខ្លះក៏ដោយ។ នាយកដ្ឋាននេះបានព្រមានថា ទោះបីជាយ៉ាងណាក៏ដោយ សមុទ្រនៅតែមានហានិភ័យ ជាមួយនឹងរលករហូតដល់ ២ម៉ែត្រនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយព្យុះ។ ប្រជាពលរដ្ឋដែលរស់នៅភាគខាងជើង និងតំបន់ទំនាបត្រូវបានណែនាំឲ្យរក្សាការប្រុងប្រយ័ត្ន និងជៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់ដែលងាយរងគ្រោះដោយទឹកជំនន់៕