ក្រសួងសង្គមកិច្ចប្រារពពិធីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្ដរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥

Narith | ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត 30-05-2025
ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រារព្ធពិធីអបអរសាទរខួប លើកទី៧៦ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារ សមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានា កំណើនប្រកបដោយចីរភាព និងភាពធន់» ដែលពិធីនេះប្រព្រឹត្ដទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

នៅក្នុងពិធីនោះឯកឧត្ដម ជា សុមេធី បានរំលឹកឡើងថា ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសនានាលើសកលលោក តែងតែប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍ទិវាកុមារអន្តរជាតិ ១មិថុនា ដើម្បីរំលឹកនូវសោកនាដកម្មនៃការកាប់សម្លាប់ យ៉ាងឃោរឃៅមកលើស្ត្រី និងកុមារ ពីពួកហ្វាសស៊ីសហ៊ីទ្លែរ នៅភូមិលីឌីសែ ប្រទេសឆេក និងភូមិអ៊ូរ៉ាឌូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២។ 
ការប្រារព្ធទិវានេះក៏ជាការបង្ហាញនូវឆន្ទៈដ៏មោះមុត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារគ្រប់ទម្រង់ ជំរុញការលើកកម្ពស់ និងការអនុវត្តសិទ្ធិកុមារ ដើម្បីការអភិវឌ្ឍរបស់កុមារដែលជាធនធានដ៏សំខាន់នៅក្នុងសង្គម។
ចំពោះប្រធានបទទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ នេះ និងប្រធានបទទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនាខាងលើ គឺដើម្បីជំរុញការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិច្ចការពារ និងឧត្តមប្រយោជន៍របស់កុមារក៏ដូចជាការការពារពីគ្រប់ទម្រង់ទាំងអស់នៃពលកម្មកុមារ និងគាំពារកុមារឱ្យទទួលបានការចិញ្ចឹមបីបាច់ផ្តល់ភាពកក់ក្តៅពីគ្រួសារ ទទួលបានការអប់រំ និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ។ 
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុ វិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដើម្បីឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ព្រមទាំងផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមយ៉ាងសកម្ម ស្មើភាពគ្នា និងតម្លាភាពនៅក្នុងសង្គម ដើម្បីរួមចំណែកជំរុញឱ្យមានការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កម្រិត។ 
រាជរដ្ឋាភិបាលបាននឹងកំពុងបន្តកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គម ដោយបានដាក់ឱ្យអនុវត្តនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ មានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ និងធ្វើការផ្លាស់ប្តូរពីអភិក្រមនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមបែបសសរស្ដម្ភ ទៅជាការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងការផ្តល់កិច្ចគាំពារទៅតាមហានិភ័យនៃវដ្ដជីវិត ទាំង ៧រួមមាន៖ ១). មាតុភាព និងហានិភ័យកុមារភាព ២). ហានីភ័យសុខភាព ៣). ហានិភ័យការងារ ៤). ពិការភាព ៥). និកម្មភាព ៦). ភាពគ្មានជម្រក និង ៧). ជរាភាព និងឧត្តរជីវី។ 
ឯកឧត្ដមរដ្ឋន្ដ្រី បានកោតសរសើរចំពោះចលនាយុវជនកាកបាទក្រហមកម្ពុជា ចលនាយុវជនកាយ រិទ្ធិកម្ពុជា បណ្តាញកុមារអ្នកតស៊ូមតិ ចលនាកុមារនិងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ និងក្រុមក្លឹបកុមារនៅតាមមូលដ្ឋាន ដែលបាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអប់រំលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងសង្គម ជាពិសេស ការចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងវាយតម្លៃខ្ពស់ចំពោះព្រហ្មវិហារធម៌ ទឹកចិត្តស្រឡាញ់ ការខិតខំចិញ្ចឹមបីបាច់ ថែរក្សា អប់រំ និងធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់មាតា បិតាចំពោះកូនៗ និងលោកគ្រូ អ្នកគ្រូ ចំពោះសិស្ស៕