ប្រជាពលរដ្ឋរស់នៅឆ្ងាយពីតំបន់ទីប្រជុំជន ភាគច្រើនជាជនជាតិដើមភាគតិច ទទួលបានការពិនិត្យ ព្យា​បាល​ជំងឺ​ ឥត​គិតថ្លៃ ពីក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី និងក្រុមគ្រូពេទ្យកុមារចេនឡា

009 | ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស៉ីផុន ហ៊ុងគ្រី

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅឆ្ងាយពីតំបន់ទីប្រជុំជន ដែលភាគច្រើន ជាបងប្អូនជនជាតិដើមភាគតិច បានទទួលការពិនិត្យ ព្យា​បាល​ជំងឺ​ ឥត​គិតថ្លៃ ពីក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ដោយមានកិច្ចសហការជាមួយមណ្ឌលថែទាំសុខភាពកុមារចេនឡា នា​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០២៥ នៅភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ។

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាល​ខេត្ត​ មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក មណ្ឌលសុខភាព អាជ្ញាធរមូលដ្ឋាន អង្គការដៃគូអភិវឌ្ឍន៍លើ វិស័យសុខាភិបាល និងក្រុមការងារពាក់​ព័ន្ធទាំ​ង​អស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា អនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ជូនដល់បងប្អូនប្រជាពលរដ្ឋ។ លោកស្រី បន្តថា ក្រៅពីវិស័យផ្សេងៗ ដែលបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្ត វិស័យសុខា​ភិបាលជាវិស័យមួយ ដែលកំពុងបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ​យ៉ាងសកម្ម ចាប់ពីតំបន់ប្រជុំជនរហូតដល់តំបន់ជនបទដាច់ស្រយាល ជាលទ្ធផលឆ្លុះបញ្ចាំងឱ្យឃើញថា ការវិវត្តន៍ជាជំហ៊ាន នៃវឌ្ឍនភាពឈរលើប្រតិបត្តិការ យ៉ាងសកម្មនៃវិស័យសុខាភិបាល ក្នុងការថែ​ទាំ​សុខ​ភា​ពជូនប្រជាពលរដ្ឋ ដែលនាំមកនូវសូចនករសុខភាពជាច្រើន ត្រូវបានកែលម្អ ពិសេស អត្រាមរណៈភាព មាតា ទារក និងកុមារ ត្រូវបាន​កាត់​​​បន្ថយគួរឱ្យកត់សម្គាល់។ លោកស្រី បន្តថា ហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្តវិស័យសុខាភិបាល ត្រូវបានកែលម្អពង្រីក និងលើកកម្ពស់ជាប្រចាំ លើ​ការផ្តល់សេវា​សុខាភិបា​ល​នៅតាម ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដែលរួមមាន សេវាសម្ភព សេវាសង្គ្រោះបន្ទាន់ សេ​វាថែទាំទារក-កុមារ ក៏ដូចជា​សេ​វា​អន្តរាគម៍សុខភាព សាធារណៈ ផ្សេងៗទៀត កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងត្រូវបាន​រុញ​ឱ្យ​កា​ន់​​តែខិតជិតដល់មូលដ្ឋាន ជាពិសេស ការបំពេញនូវសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅតាមជនបទ វឌ្ឍនភាពនៃ​ការពង្រីកមូលដ្ឋាន​សុខា​ភិបាល និងសេវាគ្រប​ដណ្តប់​សុខភាពផ្សេងទៀត គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈភាពមាតា និង​ទារក ជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់ ព្រមជាមួយ និងការកើនឡើងនៃអាយុកាលរំពឹងទុករបស់ប្រជាពលរដ្ឋយើង ។ 

លោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលក្រុមគ្រូពេទ្យនៃមន្ទីរ​សុខា​ភិបាលខេត្ត បានសហការជាមួយមណ្ឌលថែទាំសុខភាពកុមារចេនឡា ចុះពិនិត្យសុខភាពនិងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ។ លោក បន្តថា សកម្មភាពរបស់ក្រុមគ្រូពេទ្យដែលបានចុះផ្ទាល់រយៈពេលពេញមួយថ្ងៃ ដោយពិនិត្យសុខភាព​ទូទៅដូចជា ពិនិត្យផ្ទៃពោះ ពិនិត្យភ្នែក ពិនិត្យសុខភាព មាត់-ធ្មេញ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋគ្រប់វ័យទាំងអស់៕ 