រយៈពេលជាង ៩ខែនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ប្រឈមមុខនឹងបញ្ហាជាច្រើន

Narith | ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣០ ៥ ២៥

អន្តរជាតិ៖ ត្រឹមតែរយៈពេលជាង ៩ ខែនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងពេលមានការព្រួយបារម្ភអំពីរដ្ឋាភិបាលដែលទន់ខ្សោយ និងបែកបាក់ផ្ទៃក្នុង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។ ចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រកាសយ៉ាងក្លាហានក្នុងអំឡុងយុទ្ធនាការនយោបាយកាលពីឆ្នាំមុនដោយបានប្រាប់ឈ្មួញគ្រឿងញៀនថា ថាក់ស៊ីនត្រឡប់មកវិញហើយ បន្ទាប់ពីរដ្ឋាភិបាលថ្មីបានប្រកាសការគ្រប់គ្រងគ្រឿងញៀនជារបៀបវារៈជាតិ ហើយប្រទេសថៃក៏បានប្រឈមមុខនឹងបញ្ហាកើនឡើងដែលទាក់ទងនឹងការផលិតគ្រឿងញៀននៅតាមព្រំដែនភាគខាងជើងរបស់ខ្លួន។ គោលបំណងរបស់រដ្ឋាភិបាលបច្ចុប្បន្នគឺមិនត្រឹមតែលុបបំបាត់បញ្ហាគ្រឿងញៀនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរុះរើមជ្ឈមណ្ឌលផលិតកម្មដែលមានទីតាំងនៅតំបន់ជនជាតិភាគតិចក្នុងប្រទេសមីយ៉ាន់ម៉ា ដោយពឹងផ្អែកលើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។ ត្រឹមតែរយៈពេលជាង ៩ខែលោកស្រី Paetongtarn បានជួបវិបត្តិដូចជា ចំណុចភ្លើងនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយកងជីវពលក្រហមវ៉ា, ជម្លោះ ព្រំដែន កម្ពុជា - ថៃ ដែល កំពុង កើត មានភាពចលាចលរ៉ាំរ៉ៃនៅព្រំដែនភាគខាងត្បូង, អស្ថិរភាពនយោបាយប៉ះពាល់ដល់សន្តិសុខជាតិ នឹងបញ្ហាផ្សេងៗទៀត៕