វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣០ ៥ ២៥
អន្តរជាតិ៖ បើតាម លោក Lucas Bersamin លេខាធិការ ប្រតិបត្តិ របស់ប្រទេសហ្វីលីពីនបាននិយាយថា លោក ហ្វឺឌឺណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីនបានជ្រើសរើសអនុរដ្ឋលេខាធិការក្រសួងការបរទេសលោកស្រី Ma Theresa Lazaro ជារដ្ឋមន្ត្រីការបរទេសថ្មី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Bersamin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា លោកស្រី Lazaro មានអាយុ ៦៦ឆ្នាំនឹងជំនួសតំណែងរដ្ឋមន្ត្រីការបរទេសលោក អេនរីក ម៉ាណាឡូ (Enrique Manalo) ដែលលោកនឹងក្លាយជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសប្រចាំនៅអង្គការសហប្រជាជាតិ។ លោក Manalo ស្ថិតក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក Marcos ដែលត្រូវបានដកចេញពីមុខតំណែងក្នុងពេលមានការរុះរើជាបន្តបន្ទាប់ដើម្បីកំណត់ក្រុមមន្ត្រីឡើងវិញ។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ លោកឧត្តមសេនីយ៍ឯក Nicolas Torre ក៏ត្រូវបានជ្រើសរើសជាប្រធានប៉ូលីសជាតិហ្វីលីពីនបន្ទាប់៕