រដ្ឋាភិបាលជប៉ុនបដិសេធមិនធ្វើអត្ថាធិប្បាយលើជំនួបរវាងលោកស្រី Akie Abe នឹងលោក Putin នោះទេ

Narith | ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៣០ ៥ ២៥

អន្តរជាតិ៖ បើតាមការបញ្ជាក់របស់ប្រមុខខុទ្ទកាល័យជប៉ុនបាននិយាយថា រដ្ឋាភិបាលជប៉ុនបដិសេធ មិន ធ្វើ អត្ថាធិប្បាយ លើ ជំនួប រវាងលោកស្រី Akie Abe ដែលជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ជុំវិញដំណើរទៅកាន់ប្រទេសរុស្ស៊ីនោះទេ ហើយក៏មិនធ្វើអត្ថាធិប្បាយលើការជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបានបន្តថា "យើងដឹងហើយថា រដ្ឋបាលរបស់ប្រធានាធិបតីរុស្ស៊ីបានរាយការណ៍ថា នៅថ្ងៃទី២៩ ខែឧសភា លោកស្រី Akie Abe ភរិយារបស់អតីតនាយករដ្ឋមន្រ្តី Abe បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងម៉ូស្គូ"។ លោកបានបន្ថែមថា "ក្នុងនាមជារដ្ឋាភិបាល យើងមិនបានផ្លាស់ប្តូរយោបល់ជាមួយលោកស្រី Akie Abe ទេ ហើយយើងមិនអាចធ្វើការអត្ថាធិប្បាយលើបញ្ហានេះបានទេ ហើយយើងសូមអំពាវនាវដល់ប្រជាជនកុំឱ្យទៅលេងនៅប្រទេសរុស្ស៊ី"។ លោក Putin បានជួបលោកស្រី Akie Abe នៅទីក្រុងមូស្គូកាលពីថ្ងៃទី២៩ ឧសភា។ លោក Putin បាននិយាយថា ស្វាមីរបស់លោកស្រីបានធ្វើការដោយស្មោះឆ្ពោះទៅរកការស្តារឡើងវិញនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-ជប៉ុន ហើយលោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ យោងតាមលោក ពូទីន រុស្ស៊ីចងចាំពីការរួមចំណែករបស់លោក Shinzo Abe ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោក Abe និង Putin មានទំនាក់ទំនងមិត្តភាពយ៉ាងកក់ក្តៅ លោកទាំងពីរពួកគេបានជួបគ្នាសរុបចំនួន ២៧ដង។ គួរបញ្ជាក់ថា លោក Abe ត្រូវបានគេធ្វើឃាតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២៕