ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា កំពុងអនុវត្តវិធានការបង្ការជំងឺរាករូសក្នុងរដូវវស្សា

Narith | ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ បើតាមវិទ្យុ និងទូរទស្សន៍មីយ៉ាន់ម៉ា (MRTV) ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បាននិងកំពុងអនុវត្តវិធានការបង្ការ ដើម្បីការពារការផ្ទុះជំងឺរាករូសស្រួចស្រាវក្នុងរដូវវស្សា ហើយក្រសួងសុខាភិបាលក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយគូសបញ្ជាក់ពីវិធានការបង្ការជាច្រើនប្រឆាំងនឹងជំងឺរាករូសធ្ងន់ធ្ងរផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការបង្ការទាំងនេះរួមមានការលាងដៃមុន និងក្រោយពេលរៀបចំអាហារ បន្ទាប់ពីប៉ះភាពកខ្វក់ និងសំរាម និងក្រោយពេលប្រើប្រាស់បង្គន់អនាម័យ ហើយសូមសាធារណជនបន្តរក្សាអនាម័យផ្ទាល់ខ្លួន ប្រើប្រាស់បង្គន់អនាម័យ ផឹកទឹកឆ្អិន ញ៉ាំអាហារឆ្អិនល្អ និងបិទបាំងអាហារដើម្បីការពារការចម្លងរោគពីសត្វរុយ។ ក្រសួងក៏បានកត់សម្គាល់ផងដែរថា ជំងឺរាគរូសស្រួចស្រាវអាចកើតមាននៅគ្រប់រដូវ ប៉ុន្តែច្រើនតែកើតមានក្នុងអំឡុងរដូវវស្សា និងចុងរដូវវស្សា។ រដូវវស្សានៅប្រទេសមីយ៉ាន់ម៉ា ជាធម្មតាចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា ហើយបន្តរហូតដល់ខែតុលា។ MRTV ក៏បានរាយការណ៍ថា ក្នុងឆ្នាំ២០២៤ ទីក្រុងយ៉ាំងហ្គោន តំបន់ឥរ៉ាវ៉ាឌី និងរដ្ឋម៉ន បានកត់ត្រាចំនួនករណីជំងឺរាករូសខ្ពស់បំផុត។ របាយការណ៍បាននិយាយថា ដើម្បីដោះស្រាយស្ថានភាពនេះ ក្រសួងសុខាភិបាលកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ តាមដានតំបន់ដែលមានហានិភ័យខ្ពស់ និងរៀបចំមន្ទីរពេទ្យសាធារណៈដើម្បីព្យាបាលអ្នកជំងឺ៕