សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែងប្តេជ្ញាប្រើប្រាស់ថវិកាឲ្យបានចំគោលដៅ

Narith | ថ្ងៃទី 31 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី៣១ ឧសភាឆ្នាំ២០២៥

ខេត្តស្ទឹងត្រែង- សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងទទួលបានថវិកាពីថ្នាក់ដឹកនាំមន្ត្រីរាជការ សប្បុរសជននានា  នៅជំហានទី១គិតជាថវិកាបានចំនួន ១៤៧លានរៀល  និង ៣.១០០ដុល្លារ សម្រាប់បំរើវិស័យមនុស្សធម៌ឲ្យបានចំគោលដៅ  ស្ថិតក្រោមប្រធានបទ  (រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ  និងមានភាពធននឹងអាកាសធាតុ)។
   នៅក្នុងពិធីអបអរសាទរខួបលើកទី(១៦២)ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ដែលខេត្តស្ទឹងត្រែងរៀបចំធ្វើឡើងនៅថ្ងៃទី៣១ឧសភាឆ្នាំ២០២៥នៅសាលាខេត្តស្ទឹងត្រែង  ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តមានប្រសាសន៍ចាត់ទុកថា៖ទឹកចិត្តថ្នាក់ដឹកនាំ មន្ត្រីរាជការនិង សប្បុរសជន នានាដែលបានបរិច្ចគធនធាន ផ្ទាល់ខ្លួនមកជួយកាកបាទក្រហម ពិតជាបានបង្ហាញពីស្មារតី ប្រកបដោយមនុស្សធម៌ និងមានតម្លៃសម្រាប់ជួយទៅដល់បងប្អូនជនក្រីក្រ និងជនងាយរងគ្រោះ។ 
    ឯកឧត្តម មានប្រសាសន៍បន្ថែមថា៖កម្លាំងមនុស្សធម៌ផ្តល់នូវក្តីសង្ឃឹមនិងបានផ្តល់ភាពកក់ក្តៅដល់ជនរងគ្រោះទាំងឡាយ  ជាពិសេសជន ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៏ ស្រីមានផ្ទៃពោះ ទារក កុមារ មានបញ្ហាសុខភាព និងគ្មានទីពឹងជាដើម ។
       លោកសាយព្រលឹង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តស្ទឹងត្រែងបានថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តម លោក ជំទាវ លោកឧកញ៉ា ថ្នាក់ដឹកនាំ មន្ត្រីរាជការ  បងប្អូនអាជីវករសម្បុរសជននានានៅក្នុងខេត្តស្ទឹងត្រែងបានប្រកាន់ភ្ជាប់នូវប្រពៃណីល្អ ផ្នែកមនុស្សធម៌និងបានជួយបរិច្ចាគ នូវធនធានផ្ទាល់ខ្លួនជួយដល់កាកបាទក្រហម  នៅក្នុងជំហានទីមួយនេះ ទទួលបានថវិកាចំនួន១៤០លានរៀលនិង៣.១០០ដុល្លារ។
    លោកបន្តថា៖ឆ្នាំនេះកាកបាទក្រហមកម្ពុជាខេត្ត  នឹងអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពតបតាមខួបលើកទី១៦២ ដែលបានដាក់ចេញនូវ ប្រធានបទ(រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធននឹងអាកាសធាតុ)។
          សូមបញ្ជាក់ថា៖ កាកបាទក្រហមខេត្តស្ទឹងត្រែងបានខិតខំបំពេញការងារមនុស្សធម៌បានយ៉ាងល្អជួយជនរងគ្រោះ និងជនងាយរងគ្រោះនៅមូលដ្ឋានបានទាន់ពេលវេលា ដោយទីណាមានទុក្ខលំបាកគឺមានកាកបាទក្រហមកម្ពុជា៕