រាជធានីភ្នំពេញ៖ ថវិកាចំនួន ៥០.៩៧៥.០០០រៀល ត្រូវបានឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលោកជំទាវ ឱម សារី ប្រាជ្ញចន្ទ ប្រគល់ជូនមូលនិធិគន្ធបុប្ផា ដើម្បីគាំទ្រយុទ្ធនាការ"១ម៉ឺនរៀល ១ម៉ឺននាក់" ដែលផ្តួចផ្តើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។