ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ អាគារ ស្នាក់ការ និងសមិទ្ធផលនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលស្ងិតនៅក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង

009 | ថ្ងៃទី 01 ខែ មិថុនា ឆ្នាំ 2025

ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា អនុប្រធាន សហភាព សហព័ន្ធ យុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត គឺខេត្តបាត់ដំបង ព្រៃវែង និងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ អាគារស្នាក់ការ និងសមិទ្ធិផលនានា របស់សហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកឯកភ្នំ កាលពីរសៀលថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥ នេះថា ទីស្នាក់ការ ស,ស,យ,ក, ស្រុកឯកភ្នំនេះ គឺជាសមិទ្ធផលទី ៧ ហើយ ក្នុងខេត្តបាត់ដំបងរបស់យើង ក្នុងចំណោមស្នាក់ការទាំង ១១ របស់ខេត្តបាត់ដំបង ដែលកំពុងរៀបចំជាបន្ត នាពេលខាងមុខនេះទៀត។
ឯកឧត្តម អភិសន្តិបណ្ឌិត បានលើកឡើងទៀតថា តាមរយៈសមិទ្ធផល បានបញ្ជាក់ឲ្យឃើញថា ស,ស,យ,ក, ខេត្តបាត់ដំបងយើង មានអគារស្នាក់ការរបស់ខ្លួន ច្រើនជាងគេ បើប្រៀបធៀបទៅហ្នឹង បណ្ដាខេត្តមួយចំនួន។ ហើយទីស្នាក់ការនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់ បម្រើដល់កិច្ចការងារ ប្រចាំថ្ងៃរបស់ សមាគម ក៏ដូចជាការ បើកវគ្គបណ្ដុះបណ្ដាល សម្រាប់យុវជន ក្នុងស្រុកឯកភ្នំ ហើយពិតជាបានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្ស សម្រាប់បម្រើការដល់ តម្រូវកាលទីផ្សារ ក៏ដូចជាការ អភិវឌ្ឍន៍ប្រទេសជាតិ។
ឯកឧត្តមក៏បានអំពាវនាវដល់ ស,ស,យ,ក, ក្នុងស្រុកឯកភ្នំទាំងអស់ ត្រូវចូលរួមថែរក្សា ការពារស្នាក់ការ ក៏ដូចជាសមិទ្ធផល នានាក្នុងខេត្ត ពិសេសក្នុងស្រុកឯកភ្នំ ត្រូវបន្តយកចិត្តទុកដាក់ ដូចជាទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីធ្វើយ៉ាងណា ឲ្យសមិទ្ធផលថ្មីទាំងអស់នេះ ឋិតថេរ គង់វង្ស ជាប្រយោជន៍របស់ប្រជាពលរដ្ឋ ឱ្យបានយូរអង្វែងទៅមុខទៀត៕ អត្ថបទ រូបភាព ម៉ូត វ៉ោយ ហូវិទ្យុជាតិចំការចេកខេត្តបាត់ដំបង