អភិបាលខេត្តកែប ស្វាគមន៍វត្តមានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាកំពតកែប ដើម្បីរួមគ្នាធ្វើឲ្យអាជីវកម្មក្នុងខេត្តកាន់តែប្រសើរជាងមុន

009 | ថ្ងៃទី 01 ខែ មិថុនា ឆ្នាំ 2025

ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានសម្តែងក្តីរីករាយ និងគាំទ្រចំពោះវត្តមានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ក្នុងការរួមគ្នាជួយធ្វើឲ្យអាជីវកម្មក្នុងខេត្តកែប កាន់តែរីកចម្រើន និងមានភាពល្អប្រសើរជាងមុន ជាពិសេសលើវិស័យទេសចរណ៍ ខណៈសន្ទុះភ្ញៀវទេសចរបន្តចូលមកលេងកម្សាន្តក្នុងខេត្តនេះកាន់តែច្រើន តាមរយ:ការប្រឹងប្រែងអភិវឌ្ឍន៍បាននូវហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មូលដ្ឋានអាជីវកម្មក៏កំពុងបន្តផុសឡើង។ 

ឯកឧត្តមមានប្រសាសន៍ដូចនេះ ក្នុងកម្មវិធីផ្តល់ទស្សនាទានអភិវឌ្ឍខេត្តកែប ជូនទៅកាន់សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាកំពត កែប នាសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំធំសេះសរសាលាខេត្តកែប។ 

លោក ឃឹម ប៊ុនឡែន ប្រធានសមាគមន៍សហគ្រិនវ័យក្មេងសាខាកំពត កែប បានឲ្យដឹងថា ដើម្បីចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សមាគមន៍សហគ្រិនវ័យក្មេងកម្ពុជាបានពង្រីកខ្លួនមានសាខាចំនួន៧ទូទាំងខេត្តក្រុង ក្នុងគោលបំណងជួយពង្រឹងសមត្ថភាពសមាជិក ផ្តល់ទុនវិនិយោគ ផ្តល់ចំណេះជំនាញបន្ថែម ដើម្បីមានចក្ខុវិស័យវែងឆ្ងាយក្នុងការរក្សានិរន្តរភាពអាជីវកម្មរបស់ខ្លួន។ លោកបន្តថា ក្នុងនាមសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា បានប្តេជ្ញាចិត្ត និងជួយធ្វើឲ្យអាជីវកម្មក្នុងខេត្តកំពត កែប កាន់តែរីកចម្រើន និងមានភាពល្អប្រសើរជាងមុនទៀតផងដែរ។

ក្នុឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ថា រដ្ឋបាលខេត្តកែបរីករាយ និងគាំទ្រចំពោះវត្តមានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប។ ឯកឧត្តមបន្តថា  កន្លងមកបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍខេត្ត បង្កើតឱ្យមានកន្លែងកម្សាន្តដ៏ទាក់ទាញជាច្រើនកន្លែង ធ្វើឱ្យមានកំណើនភ្ញៀវទេសចរហក់ឡើងខ្ពស់ ហើយវត្តមានរបស់ វិស័យឯកជន ពិសេសសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា ពិតណាស់នឹងជួយពង្រឹងដល់ក្រុមអាជីវករ សិប្បករ ឬសហគ្រាសខ្នាតតូចឱ្យរឹងមាំ ដើម្បីទាញយកប្រយោជន៍ពីវិស័យទេសចរណ៍ ជួយជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើនបន្តទៀត។

បន្ថែមពីនោះឯកឧត្តម បានផ្តល់នូវទស្សនាទានមួយចំនួនអំពីបទពិសោធន៍របស់ឯកឧត្តមផ្ទាល់ ក្នុងការប្រឹងប្រែងអភិវឌ្ឍខេត្តកែបអស់រយៈពេល៥ឆ្នាំក្នុងនាមជាអភិបាលខេត្ត ជូនដល់សមាជិកសមាជិការបស់សាខាសមាគមន៍ខាងលើ និងអ្នកចូលរួម ទុកជាគន្លឹះសម្រាប់បន្តអភិវឌ្ឃន៍ខ្លួនបន្តទៀត៕
អត្ថបទ​៖​ លោក​ សេស​ សង់​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប