វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០២ ០៦ ២០២៥
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការ សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១។
សមាជរដ្ឋសភា និងព្រឹទ្ធសភា មានអ្នកចូលរួមសរុប១៧៩រូប ក្នុងនោះមកពីសមាជិកព្រឹទ្ធសភា ចំនួន៦១រូប, រដ្ឋសភាចំនួន១១៨រូប, សមាសភាពមកពីគណៈរដ្ឋមន្ត្រីចំនួន៨៤រូប, និងមកពី ក្រុមប្រឹក្សាពិគ្រោះយោបល់ពីគ្រប់គណបក្សចំនួន២៩រូប។
សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកដំបូងនេះ ផ្តោតលើការពិភាក្សា និងអនុម័តអំពីប្រព័ន្ធគាំពារសង្គម, អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ, និងអំពីវិស័យកសិកម្ម។