កម្ពុជារក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជា

Narith | ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២ ៦ ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព។

នាឱកាសអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រធានបទព្រំដែនត្រូវបានក្រុមជ្រុលនិយមមួយចំនួនតូចនៅក្នុងប្រទេសកម្ពុជានិងប្រទេសថៃ យកធ្វើជាប្រធានបទដើម្បីរុញច្រានឱ្យមានការកើនកម្តៅរវាងប្រទេសទាំងពីរនិងប្រជាជនទាំងពីរ។ បញ្ហានេះ បានឈានដល់ការផ្ទុះអាវុធប្រយុទ្ធគ្នានៅតំបន់មុំ៣ ដោយសារការលបវាយឆ្មក់ របស់កងទ័ពថៃ មកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ក៏បានធ្វើឱ្យកើនឡើងកម្តៅកាន់តែខ្លាំងនៅតំបន់ប្រាសាទតាមាន់ និងតំបន់ប្រាសាទមួយចំនួននៅទិសឧត្តរមានជ័យ ដែលអាចឈានទៅដល់ការប្រឈមដាក់គ្នាជាថ្មី។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ទោះបីជារាជរដ្ឋាភិបាលទាំងពីរ បានខិតខំទប់ស្កាត់មិនឱ្យមានកម្តៅបញ្ហានេះក្លាយទៅជាជម្លោះនិងរក្សាស្ថានភាពទំនាក់ទំនងនៅព្រំដែនល្អក៏ដោយ ក៏កម្តៅនេះមិនទាន់ចុះនូវឡើយ ប៉ុន្តែផ្ទុយទៅវិញកម្លាំងជ្រុលនិយមនៅតែបន្តដុតកម្តៅជាប្រចាំ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរដោះស្រាយបញ្ហានេះដោយសន្តិវិធីផ្អែកទៅលើបច្ចេកទេសនិងច្បាប់អន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនិងការដោះស្រាយបញ្ហាតំបន់រសើបនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យគណៈកម្មាធិការព្រំដែនចម្រុះJBC រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ និងប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការព្រំដែនចម្រុះ ដើម្បីត្រៀមដាក់ចូលនៅក្នុងរបៀបវារៈ សម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីនេះ ដើម្បីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង ដើម្បីពន្លត់បញ្ហានេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្ពុជាសង្ឃឹមថា ភាគីថៃនឹងឯកភាពជាមួយកម្ពុជា ដើម្បីរួមគ្នាយកបញ្ហានេះទៅតុលាការអន្តរជាតិ នូវក្នុងស្មារតីសុចរិតភាពនិងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ដើម្បីបញ្ចៀសបញ្ហានេះ កុំឱ្យក្លាយទៅជាបញ្ហាដែលអាចប្រឈមប្រដាប់អាវុធសារជាថ្មី ដោយសារភាពមិនច្បាស់លាស់ករណីព្រំដែនMou ឆ្នាំ២០០០។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីភាគីថៃមិនឯកភាពជាមួយកម្ពុជានូវក្នុងការយកបញ្ហាព្រំដែននេះទៅICJ ក៏កម្ពុជានឹងប្តឹងទៅICJលើបញ្ហានេះ ដើម្បីបញ្ចប់បញ្ហានិងពន្លត់បញ្ហានេះតែម្តងកុំឱ្យមានបញ្ហាស្រពិចស្រពិលគ្នា ជាពិសេសការធ្លាក់ចូលទៅក្នុងការបំផុស ដោយក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្នុងប្រទេសថៃនិងកម្ពុជា ដែលអាចឈានទៅដល់ការផ្ទុះអាវុធនិងការប្រឈមគ្នា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជា។

« អ៊ីចឹងកិច្ចការងារនេះ ជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ខ្ញុំក៏សូមបញ្ជាក់ជូនអង្គសមាជ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរថា បើទោះបីជាកម្ពុជាខំដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេសនិងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ក៏ប៉ុន្តែកម្ពុជារក្សាសិទ្ធក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ប្រសិនបើមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធនេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល»៕