វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០២ ៦ ២៥
អន្តរជាតិ៖ បើតាមអាជ្ញាធររបស់ប្រទេសតួកគីបានប្រកាសថា នៅថ្ងៃចន្ទនេះ អ៊ុយក្រែន និងរុស្ស៊ីនឹងចាប់ផ្តើមការចរចាឡើងវិញនៅទីក្រុងអ៊ីស្តង់ប៊ុល ខណៈដែលកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់ជម្លោះគឺនៅតែបន្ត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមការិយាល័យប្រធានាធិបតីតួកគីបាននិយាយថា គណៈប្រតិភូនៃប្រទេសទាំងពីរគ្រោងនឹងជួបនៅម៉ោង ១:០០ រសៀល (ម៉ោងក្នុងស្រុក) នៅវិមាន Ciragan។ គួរបញ្ជាក់ថា ប្រទេសទាំងពីរបានបើកការចរចាដោយផ្ទាល់ចុងក្រោយបំផុតរបស់ពួកគេនៅថ្ងៃទី១៦ ខែឧសភា ដែលជាការចរចាទល់មុខគ្នាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែកិច្ចប្រជុំនោះបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងឈប់បាញ់អ្វីឡើយ៕