ប្រទេសសិង្ហបុរី និងបារាំង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

Narith | ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០២ ៦ ២៥

អន្តរជាតិ៖ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោក Emmanuel Macron ប្រធានាធិបតីបារាំង បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរកិច្ចព្រមព្រៀងចំនួន១៣ នៅក្នុងពិធីមួយក្នុងសភាប្រទេសសិង្ហបុរីកាលពីថ្ងៃទី៣០ ឧសភា ដែលជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំបារាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ប្រទេសសិង្ហបុរី និងបារាំងបានផ្លាស់ប្តូរពីដៃគូយុទ្ធសាស្ត្រដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១២ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP)។ នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ មេដឹកនាំទាំងពីរបានប្រកាសថា ប្រទេសបារាំង និងសិង្ហបុរីនឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ថាមពលនុយក្លេអ៊ែរស៊ីវិល ការចែករំលែកព័ត៌មានសម្ងាត់ និងបច្ចេកវិទ្យាការពារជាតិ ការស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) សន្តិសុខ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើដែនអាកាស និងដែនសមុទ្រ ក្រោមក្របខណ្ឌភាពជាដៃគូទ្វេភាគីដែលបានបង្កើតឡើងថ្មី។ លោក Macron បានបញ្ជាក់ថា ប្រទេសបារាំង និងសិង្ហបុរីចែករំលែកទស្សនៈរួមជាច្រើន ហើយ CSP ឆ្លុះបញ្ចាំងពីការជឿទុកចិត្តយ៉ាងជ្រាលជ្រៅរវាងប្រជាជាតិទាំងពីរ។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងសហការកាន់តែមានប្រសិទ្ធភាពក្នុងវិស័យធុរកិច្ច។ គួរបញ្ជាក់ថា លោក Macron បានទៅកាន់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី២៩ ខែឧសភា ហើយបានថ្លែងសុន្ទរកថាគន្លឹះនៅឯកិច្ចសន្ទនា Shangri-La កាលពីថ្ងៃទី៣០ ខែឧសភា៕

ប្រទេសសិង្ហបុរី និងបារាំង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ
ប្រទេសសិង្ហបុរី និងបារាំង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ
ប្រទេសសិង្ហបុរី និងបារាំង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ