សម្តេចធិបតី៖ រាជរដ្ឋាភិបាល ប្តេជ្ញាបន្តកំណត់យក ការលើកស្ទួយសុខមាភាព និងជីវភាពរបស់ពលរដ្ឋ ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអទិភាពចំពោះមុខ

Narith | ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០២ ០៦ ២០២៥)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែបន្តកំណត់យក ការលើកស្ទួយសុខមាភាព និងជីវភាពរបស់ពលរដ្ឋ ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអទិភាពចំពោះមុខ ទោះក្នុងកាលៈទេសៈណាក៏ដោយ ។

ឱកាសអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការកម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគោលបំណងផ្តល់ឱកាសស្នើគ្នា ជូនយុវជនគោលដៅ នៅក្នុងការទទួលបានការអភិវឌ្ឍជំនាញ និងឱកាសការងារកាន់តែប្រសើរ ដែលបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅតាមរយៈការផ្តល់ការបណ្តុះបណ្តាល ដោយមិនបង់ថ្លៃ ជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំខែ នៅក្នុងអំឡុងពេលទទួលការបណ្តុះបណ្តាល ក្នុងនោះកម្មវិធីនេះបានផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ក្នុងគោលបំណងចូលរួមលើកស្ទួយនិងថែរក្សាជំនាញ ទាំងនោះមិនឱ្យបាត់បង់។ សម្តេចធិបតីបញ្ជាក់ថា  ជាវឌ្ឍនភាព គិតត្រឹមខែមេសា ឆ្នាំ២០២៥ យុវជន បានចុះឈ្មោះចូលរៀនសរុប ជាង១១ម៉ឺននាក់ នៅក្នុងនោះយុវជនមកពីគ្រួសារក្រីក្រ ងាយរងហានិភ័យ មានចំនួនជាង៤ម៉ឺននាក់ ដោយក្នុងនោះយុវជនចំនួន១ម៉ឺន៣ពាន់នាក់ បានបញ្ចប់ការសិក្សា ។

បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានផ្តោតជាពិសេស លើការធ្វើស្ថាបនូបនីយកម្មវិធីជាតិជំនួយសង្គម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សមាហរណកម្ម និងស្វ័យប្រវត្តិកម្ម ដើម្បីបង្កើនសមត្ថភាព ប្រព័ន្ធគាំពារសង្គម ក្នុងការឆ្លើយតប និងវិប្បត្តិ ឬគ្រោះអាសន្ននានា តាមរយៈការរៀបចំ និងការដាក់ឱ្យអនុវត្តនូវ ទី១ គោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកម្មវិធីជាតិ ចំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងសម្រាប់អនុវត្តកម្មវិធីជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ, និងទី២គោលការណ៍ណែនាំ ស្តីពីក្របខ័ណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបទៅនឹងគ្រោះអាសន្ន ក្នុងគោលបំណងធ្វើស្ថាបនូបនីយកម្ម ប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនឆ្លើយតបនិងគ្រោះអាសន្ន និងវិប្បត្តិនានា ក្នុងនោះរួមមាន ទី១វិប្បត្តិគ្រោះធម្មជាតិ, ទី២ វិប្បត្តិសុខភាពសាធារណៈជាដើម ។

 "ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបញ្ជាក់ជូនជាថ្មីថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តកំណត់យក ការលើកស្ទួយសុខមាភាព និងជីវភាពរបស់ពលរដ្ឋ ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាការងារអទិភាពចំពោះមុខ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក្រោមស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ជាដាច់ខាត ក្នុងន័យនេះ ជាទិសដៅទៅមុខ រាជរដ្ឋាភិបាល និងបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម តាមអភិក្រមនៃការគាំពារ ទៅតាមហានិភ័យនៃវ័ត្តជីវិត ស្របតាមទិសទៅគោលនយោបាយនានា ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ញកោណ ដំណាក់កាលទី១ និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤ និង២០២៥ ដែលផ្តោតលើអទិភាពសំខាន់ៗ" ៕