ច្រកទ្វារអន្តរជាតិចំនួនពីរ និងតំបន់ចំនួន៣ រវាងខេត្តបាត់ដំបង និងប្រទេសថៃ ដំណើរការប្រក្រតីធម្មតា

009 | ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ 2025

បាត់ដំបង ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថាមកទល់រសៀលថ្ងៃទី ០២ខែ មិថុនាឆ្នាំ២០២៥ ច្រកទ្វារអន្តរជាតិចំនួនពីរ គឺច្រកអន្តរជាតិដូង និងអន្តរជាតិភ្នំដី ព្រម ទាំងច្រកទ្វារតំបន់ចំនួន៣ រវាងខេត្តបាត់ដំបង និងប្រទេសថៃ គឺដំណើរការធម្មតា ក្រោយពីមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ ។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បាត់ដំបង បាន បន្ថែមថា៖« ទំនាក់ទំនងធម្មតាមិនមានបញ្ហាអ្វីទេ ទាំងការទំនាក់ទំនងពាណិជ្ជកម្ម ការដោះដូរទំនិញចេញចូល  ប្រជាពលរដ្ឋចេញចូលធម្មតា មិនមានអីទេ ឯកឧត្តម អភិបាលខេត្តក៏គាត់បង្ហោះក្នុងផេកគាត់ដែរ គឺដំណើរការធម្មតាមិនមានអីទេ » ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៨ខែឧសភា២០២៥ វេលាម៉ោង៥និង៣០នាទីព្រឹកកងកម្លាំងថៃបានបើកការបាញ់ប្រហារដោយខុសច្បាប់ទៅលើលានដ្ឋានមួយកន្លែង ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារប្រទេសកម្ពុជាបណ្តាលឱ្យស្លាប់ទាហានខ្មែរម្នាក់ ដោយអយុតិធម៌ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ៕
អត្ថបទ លោក ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង