ចិន បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ពីសហរដ្ឋអាម៉េរិកអំពីកិច្ចព្រមព្រៀងពន្ធគយ

Narith | ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០២ ៦ ២៥

អន្តរជាតិ៖ នៅថ្ងៃចន្ទនេះ ប្រទេសចិនបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ពីសហរដ្ឋអាម៉េរិកដែលបានចោទថា ទីក្រុងប៉េកាំងបានរំលោភបំពានលើកិច្ចព្រមព្រៀងពន្ធគយរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កាលពីខែឧសភា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីផ្អាកការអនុវត្តការយកពន្ធគយសងសឹកដាក់គ្នាទៅវិញទៅមករយៈពេល៩០ថ្ងៃ ក្រោយកិច្ចចរចារវាងក្រុមមន្ត្រីនៃប្រទេសទាំង២ ក្នុងទីក្រុងហ្សឺណែវ។ ប៉ុន្តែរដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិកបាននិយាយកាលពីថ្ងៃអាទិត្យក្នុងបទសម្ភាសន៍មួយថា ចិនមិនបានអនុវត្តតាមកិច្ចព្រមព្រៀងនោះទេ។ ជាការឆ្លើយតបនៅថ្ងៃចន្ទនេះ ចិនបាននិយាយថា សហរដ្ឋអាម៉េរិកបានធ្វើការចោទប្រកាន់មិនសមទំនងទៅលើចិនដែរផ្ទុយពីការពិត។ "ចិនសូមច្រានចោលទាំងស្រុងនូវការចោទប្រកាន់ គ្មានហេតុផលនេះ"។ ចិន មានគោលជំហរយ៉ាងម៉ឺងម៉ាត់ដើម្បីការពារផលប្រយោជន៍ និងសិទ្ធិរបស់ខ្លួន ហើយមានភាពស្មោះត្រង់នៅក្នុងការអនុវត្តកិច្ចព្រមព្រៀង។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានដាក់ចេញវិធានការជាច្រើនប្រឆាំងនឹងចិន ក្នុងនោះរួមមានទាំងការរឹតត្បិតលើការនាំចេញ និងរឹតបន្តឹងលើការគ្រប់គ្រងបន្ទះឈីប បច្ចេកវិទ្យា AI ហើយថែមទាំងបានលុបចោលទិដ្ឋាការសម្រាប់និស្សិតចិន នៅក្នុងសហរដ្ឋអាម៉េរិកទៀតផង៕