សម្ដេចតេជោ អំពាវនាវកុំឱ្យបញ្ហាប៉ះទង្គិចនៅមុំ៣ ទៅជាការរើសអើងជាតិសាសន៍ និងរាលដាលដល់កិច្ចសហប្រតិបត្តិការផ្សេងៗនៃប្រទេសកម្ពុជា-ថៃ

Narith | ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០២ ០៦ ២៥

ភ្នំពេញ៖ សម្ដេចតេជោ បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់កុំឱ្យយកបញ្ហាប៉ះទង្គិចនៅមុំ៣ ទៅជាការរើសអើងជាតិសាសន៍ និងរាលដាលដល់កិច្ចសហប្រតិបត្តិការផ្សេងៗនៃប្រទេសកម្ពុជា-ថៃ ដើម្បីធានាផលប្រយោជន៍ទៅវិញទៅមក។ ការអំពាវនាវជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសមាជជាលើកដំបូងជជែកអំពីប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម របស់រដ្ឋសភា និងព្រឹទ្ធសភា រៀបចំឡើងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាការប្ដឹងផ្ដល់មួយនេះ ហើយបញ្ឈប់នូវសហប្រតិបត្តិការរបស់កម្ពុជា-ថៃ លើគ្រប់វិស័យដែលមានរួចហើយនោះទេ រឿងក្ដីក្ដាំនៅតែជារឿងក្ដី ប៉ុន្ដែរឿងសហប្រតិបត្តិការនៅតែជាសហប្រតិបត្តិការ មិត្តភាពរបស់យើងត្រូវតែបន្ដមានដដែល។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ កុំឈានដល់ការរើសអើងជាតិសាសន៍ កុំឱ្យមានជម្លោះរាលដាលដល់តំបន់ផ្សេង ឬផ្ទេរពីផ្នែកយោធា ទៅកាន់ផ្នែកសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, សេដ្ឋកិច្ច, ទេសចរណ៍, វប្បធម៌ ឬវិស័យអប់រំដទៃផ្សេងទៀត ដូច្នេះសូមឱ្យរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនេះ៕