មន្ត្រីឆ្មាំនិងប្រជាសហគមន៍បង្កើនសកម្មភាពអភិរក្សសត្វផ្សោតនៅអន្លុងត្បូងខ្លា

Narith | ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី ០២ ០៦ ២០២៥

     ខេត្តស្ទឹងត្រែង-មន្ត្រីឆ្មាំនិងប្រជាសហគមន៍ចំនួន២៨នាក់នៅឃុំអូរម្រះ ស្រុកសៀមបូកបានបង្កើនសកម្មភាពល្បាតអភិរក្សសត្វផ្សោតនៅអន្លុងត្បូងខ្លា ដើម្បីការពារធនធានទាំងនេះឱ្យស្ថិតនៅគង់វង្ស ស្របពេលដែលរដ្ឋបាលខេត្តស្ទឹងត្រែងបានណែនាំឱ្យមន្ទីរទេសចរណ៍បង្កើត រមណីយ៍ដ្ឋានទស្សនាសត្វផ្សោតនៅក្នុងឃុំអូរម្រះ។

      ក្នុងសកម្មភាពល្បាតអភិរក្សសត្វផ្សោតនៅអន្លុងត្បូងខ្លាក្នុងឃុំអូរម្រះស្រុកសៀមបូកខេត្តស្ទឹងត្រែងថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៥ លោកស្រីសមវិចិត្រនាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា៖ទោះបីនៅរដូវវស្សាជួបការលំបាកខ្លះៗមែន ប៉ុន្តែក្រុមការងារបានចុះល្បាតជាញឹកញាប់ក្នុងគោលបំណងអភិរក្សសត្វផ្សោត និងត្រីមេពូជក្នុងរដូវបិទនេសាទនេះផង ។

      លោកបន្តថា៖នេះជាការប្រឹងប្រែងនិងលះបង់ទាំងសម្ភារៈនិងស្មារតីរបស់បងប្អូនឆ្មាំទន្លេ  ក្នុងបុព្វហេតុអភិរក្សសត្វផ្សោតទន្លេមេគង្គ និងដើម្បីបង្ហាញដល់ប្រជាអ្នកនេសាទយើង ឱ្យនាំគ្នាបញ្ឈប់ការធ្វើនេសាទក្នុងអន្លុងអភិរក្ស និងប្រើប្រាស់ឧបករណ៍ធ្វើនេសាទជាលក្ខណៈគ្រួសារឱ្យបានស្របតាមច្បាប់។

     លោកបន្តថា៖គិតត្រឹមដើមខែមិថុនាឆ្នាំ២០២៥នេះ នៅអន្លុងត្បូងខ្លាមានកូនផ្សោតកើតថ្មីចំនួន២ក្បាលកាលពីដើមឆ្នាំកន្លងមកមានការធំធាត់ល្អ ហើយវត្តមាននេះបានបញ្ជាក់ពីការកើនឡើងនៅចំនួនសត្វផ្សោត ដែលរស់រានមានជីវិត ចំណែកផ្នែករដ្ឋបាលជលផល និងអង្គការ WWF កំពុងអនុវត្តការងារអភិរក្សនេះយ៉ាងសកម្មបំផុត។

(សំឡេង)អីចឹងក្នុងនាមខណ្ឌជលផល ស្ទឹងត្រែងសូមឱ្យបងប្អូនឆ្មាំទន្លេទាំងអស់ យកចិត្តទុកដាក់ ជាពិសេសពង្រឹងការល្បាត និងទប់ស្កាត់បង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទនៅតាមអន្លង់ផ្សោតរបស់យើង ហើយក្នុងនោះដែរសូមឲ្យមានការចូលរួមជួយសហការ ពីប្រជាសហគមន៍នេសាទនិងក្រុមអភិរក្សត្រីមេពូជនៅខេត្តស្ទឹងត្រែងយើងនេះផងដែរ។

         លោកសាថាន ប្រជាសហគមន៍នេសាទកោះជ្រីមបានបញ្ជាក់ថា៖ការរួមគ្នាអភិរក្សនេះប្រសិនបងប្អូនប្រជានេសាទបានប្រទះឃើញសត្វផ្សោតពិសេសកូនផ្សោតសូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧៩៤៣ និង ០១៧ ៨១៨៣៨២ដើម្បីយើងរួមគ្នាអភិរក្សឱ្យមានប្រសិទ្ធភាព។

      បើតាមរបាយការណ៍ខណ្ឌជលផល បញ្ជាក់ថា៖ នៅក្នុងខែឧសភាកន្លងមក មន្ត្រីអភិរក្សជលផល ដកហូតបានមង៩.៤៤០ម៉ែត្រ  ក្បាលឆក់ចំនួន៥គ្រឿង ទូកនិងម៉ាស៊ីនចំនួន០៦គ្រឿង អប់រំប្រជាអ្នកនេសាទបាន៩៦នាក់ ឱ្យធ្វើកិច្ចសន្យាចំនួន១០នាក់។

      សូមបញ្ជាក់ថា៖ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ទៅ១១១ក្បាលហើយ គិតត្រឹមថ្ងៃទីថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៥នេះ បន្ទាប់ពីក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ថតបានកូនផ្សោតថ្មីទើបកើតបន្ថែមនៅអន្លុងកាំពីខេត្តក្រចេះ  ហើយនៅខេត្តស្ទឹងត្រែងមានសត្វផ្សោត សរុបទាំងមេទាំងកូន មានប្រមាណ៣០ក្បាល  ស្ថិតនៅក្នុងអន្លុងផ្សោតត្បូងខ្លា -កោះសន្ទក់ -និងអន្លុងកាំងកូនសត្វក្នុងស្រុកសៀមបូក។

គឹមហឿនស្ទឹងត្រែង ថ្ងៃទី០២ មិថុនាឆ្នាំ២០២៥