ក្រុមការងារពិភាក្សាអំពីការពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿន និងការកកស្ទះនៅច្រកកំពង់សីលា និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត

Narith | ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣ ៦ ២០២៥
ភ្នំពេញ ៖ ក្រុមការងារប្រជុំលើកទី៦ នៃគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយបានពិភាក្សាអំពីការពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿន និងការកកស្ទះនៅច្រកកំពង់សីលា និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។

ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ លើកទី៦ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណៈកម្មការ តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យលើលទ្ធផលការងារដែលសម្រេចពីកិច្ចប្រជុំលើកទី៥ ពិនិត្យលើវឌ្ឍនភាពការងារដែលក្រុមហ៊ុនមិនទាន់បានបំពេញតាមការសម្រេចពីគណៈកម្មាធិការ និងពិនិត្យពិភាក្សាលើសំណើមួយចំនួនដូចជា ១).សំណើដាំដើមត្នោត ពីតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លើបណ្តោយផ្លូវល្បឿនលឿន ២).សំណើដាំដើមឈើសងខាងផ្លូវ ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ៣).សំណើទិន្នន័យនិយាមកានៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ៤). សំណើផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍នានានៅតាមស្ពានរំលងកាត់ទទឹងផ្លូវ របស់ក្រសួងទេសចរណ៍ និង៥). សំណើជួយសម្រួលរថយន្ត ម៉ូតូកង់៣ ចតចាំដឹកអ្នកដំណើរនៅរង្វង់មូលច្រកចេញ បណ្តាលឱ្យមានភាពកកស្ទះ ពីអាជ្ញាធរមូលដ្ឋានខេត្តព្រះសីហនុ។ អង្គប្រជុំក៏បានពិភាក្សាអំពីការពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿន និងការកកស្ទះនៅច្រកកំពង់សីលា និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត។ 
អង្គប្រជុំបាន ពិភាក្សាលើចំណុចនីមួយៗ ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយបានដាក់ចេញជាគោលការណ៍ណែនាំ និងសេចក្តីសម្រេច ដើម្បីអង្គភាពជំនាញ និងក្រុមហ៊ុនអនុវត្តបន្ត ដើម្បីមានមូលដ្ឋានជាក់លាក់ ដោះស្រាយ និងឆ្លើយតបសំណើពីស្ថាប័នពាក់ព័ន្ធឱ្យបានឆាប់៕