មជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចចិន សន្យាផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពលវិនិយោគនៅកម្ពុជា

Narith | ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣ ៦ ២០២៥
ភ្នំពេញ ៖ អនុប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចចិន បានសន្យាចូរួមផ្សព្វផ្សាយព័ត៌មានស្តីពីវិនិយោគ និងកៀរគរវិនិយោគិនចិនមកបណ្តាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើនទ្បើងថែមទៀត។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដែល ដឹកនាំដោយលោក Liu Jinghua អនុប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចចិន ក្នុងគោលបំណងពិភាក្សា និងលើកកម្ពស់ការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកធ្វើទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូពីរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគដែលបើកចំហ មានតម្លាភាព ព្រមទាំងការលើកទឹកចិត្តផ្សេងៗដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ 
ជាការឆ្លើយតប លោក Liu Jinghua បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការរង ដែលបានទទួលជួបពិភាក្សាការងារ នាឱកាសដំណើរទស្សនកិច្ចការងារលើកដំបូងមកកាន់កម្ពុជា។ ស្របគ្នានេះ លោកក៏បានសម្តែងនូវចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយលោកមានបំណងស្វែងយល់បន្ថែមពីគោលនយោបាយ និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ លោកបាន សន្យាថានឹងព្យាយាមផ្សព្វផ្សាយព័ត៌មានស្តីពីវិនិយោគ និងកៀរគរវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនទ្បើងថែមទៀត៕