ប្រទេសកូរ៉េខាងត្បូង ចាប់ផ្ដើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដោយសង្ឃឹមថា នឹងស្តារស្ថិរភាពប្រទេសឡើងវិញ

Narith | ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៣ ៦ ២៥
អន្តរជាតិ៖ នៅថ្ងៃអង្គារនេះប្រជាជនកូរ៉េខាងត្បូងបានចាប់ផ្ដើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលមានរយៈពេល ៦ខែ ក្រោយប្រទេសជាតិធ្លាក់ចូលក្នុងវិបត្តិនយោបាយ ដោយសារតែការប្រកាសប្រើច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol អតីតប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រុមអ្នកបោះឆ្នោតមានវ័យចំណាស់មួយក្រុម បាននិយាយថា "យើងជាមនុស្សដំបូងគេដែលបានមកដល់ការិយាល័យបោះឆ្នោតជាមួយក្ដីសង្ឃឹមថា បេក្ខជនរបស់យើងនឹងទទួលបានជ័យជម្នះ ក៏ព្រោះតែការបោះឆ្នោតប្រធានាធិបតីនេះមានសារៈសំខាន់ណាស់"។ ចំណែកអ្នកបោះឆ្នោតម្នាក់ឈ្មោះ Yu Bun-dol មានអាយុ ៨០ឆ្នាំបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា លោកយាយនឹងបោះឆ្នោតគាំទ្របេក្ខជនមកពីគណបក្សអំណាចប្រជាជន (People Power Party ឬហៅកាត់ថា PPP ដែលជាបក្សអភិរក្សនិយមនៅកូរ៉េខាងត្បូង។ គួរបញ្ជាក់ថា បើតាមគណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង ប្រជាជនកូរ៉េខាងត្បូងរាប់លាននាក់បានបោះឆ្នោតរួចហើយមុនកាលកំណត់។ ការស្ទង់មតិចុងក្រោយបំផុតដែលធ្វើឡើងដោយស្ថាប័ន Gallup បានបង្ហាញថា បេក្ខជនសេរីនិយម លោក Lee Jae-myung គឺជាបេក្ខជននាំមុខគេ ដោយទទួលបានការគាំទ្រ ៤៩ភាគរយ ខណៈលោក Kim Moon-soo ជាបេក្ខជន មកពីគណបក្ស PPP ដែលជាអតីតបក្សរបស់លោក Yoon ទទួលបានការគាំទ្រ ៣៥ភាគរយ៕