កម្មវិធីអប់រំបេតិកភណ្ឌបានបញ្រ្ជាបចំណេះដឹង ប្រពៃណី វប្បធម៌ និងប្រវត្តិសាស្ត្រដល់ក្មេងៗក្នុងតំបន់រមណីយដ្ឋានអង្គរ

Narith | ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥

MC. តាមរយៈកម្មវិធីអប់រំបេតិកភណ្ឌ របស់អាជ្ញាធរជាតិអប្សរា អ្នកជំនាញលើកឡើងថា បានបញ្រ្ជាបចំណេះដឹងអំពីបេតិកភណ្ឌ វប្បធម៌ ដល់យុវជន និងសិស្សានុសិស្សក្នុងតំបន់អង្គរ ឱ្យចេះស្រឡាញ់វប្បធម៌ និងថែរក្សាបេតិកភណ្ឌជាតិរបស់ខ្លួន។
  
  លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតកម្មវិធីអប់រំបេតិកភណ្ឌ ដែលផ្តោតសំខាន់ទៅលើក្មេងៗនិងយុវជនរស់នៅក្នុងតំបន់បេតិកភណ្ឌ ដែលបានកកើតកំណើតតាំងពីដូនតាមកនៅតំបន់នោះ ឱ្យបានស្គាល់ពីប្រវត្តិសាស្រ្តរបស់ខ្លួន បានស្គាល់អំពីកេរមរតកពី បុរាណបន្ត
មកដល់ជំនាន់របស់ខ្លួន។ លោកថា កម្មវិធីអប់រំបេតិកភណ្ឌ ដល់យុវជន និងសិស្សានុសិស្សពិតជាមានសារៈសំខាន់ណាស់ ព្រោះនាពេលអនាគត យុវជនទាំងនោះ ជាកោសិកា ដែលបន្តរស់នៅក្នុងភូមិនៃតំបន់បេតិកភណ្ឌ។ ដូច្នេះហើយគោលដៅសំខាន់ នៅពេលខាងមុខពួកគាត់ មានតួនាទីជាអ្នកថែទាំ ការអភិរក្សបេតិកភណ្ឌ ដើម្បីជាប្រយោជន៍របស់សហគមន៍ផ្ទាល់។
លោកបានបន្តទៀតថា កិច្ចការបណ្តុះបណ្តាលត្រូវបានបែងចែកជា២ប្រភេទ ទី១.អ្នកជំនាញវ័យក្មេង ក្នុងកិច្ចការជួសជុល អភិរក្សប្រាសាទ និងទី២. កម្មវិធីអប់រំបេតិកភណ្ឌ ដល់យុវជន និងសិស្សានុសិស្សតាមសាលារៀនមួយចំនួនក្នុងតំបន់អង្គរ។
សំឡេង៖ នេះហើយដែលយើងចង់ឱ្យតំបន់យើងនេះ ចាប់ពីក្មេងទៅទទួលការបណ្តុះបណ្តាល ហើយឱ្យស្គាល់តម្លៃរបស់ខ្លួន ការស្គាល់តម្លៃរបស់ខ្លួននេះហើយ ថ្ងៃក្រោយទៅជាធនធានដើម្បីធ្វើការអភិវឌ្ឍស្រុកទេសរបស់ខ្លួន ចេញពីខ្លួនឯង។
សូមជម្រាបថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភណ្ឌ  ចាប់តាំងពីឆ្នាំ២០០៧មក អាជ្ញាធរជាតិអប្សរាក៏បានបើកវគ្គបណ្តុះបណ្តាលមួយ ដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ មានក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំជាដើម។ ការអប់រំបេតិកភណ្ឌ នឹងជួយឱ្យយុវជន និងក្មេងៗជំនាន់ក្រោយ បានស្គាល់ពីវប្បធម៌ មរតកដូនតា ប្រពៃណីទំនៀមទម្លាប់ និងបេតិកណ្ឌជាតិច្បាស់ ហើយចេះស្រឡាញ់ជាតិខ្លួនឯង។ ជាពិសេសទៀត ក៏ជំរុញផងដែរឱ្យយុវជនចូលរួមការពារ ថែរក្សាប្រាសាទ និងមរតកវប្បធម៌ដូនតា ក្នុងនាមជាអ្នកបន្តវេន៕