ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ជឿជាក់ថា រាល់ភ្ញៀវអន្តរជាតិ បានមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមើលឃើញនូវសក្តានុពលដែលកម្ពុជាមានកាន់តែច្បាស់

Narith | ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៣ ០៦ ២០២៥)

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញមកទស្សនកិច្ច ទាំងវឌ្ឍនភាព និងដំណើរការនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ប្រមាណជា៥លើកមកហើយនោះ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញនូវការកោតសរសើរ និងបង្ហាញនូវភាពជឿជាក់ថា រាល់ភ្ញៀវអន្តរជាតិទាំងឡាយ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅពេលបើកដំណើរការ នឹងអាចមើលឃើញនូវសក្តានុពលដែលកម្ពុជាមានកាន់តែច្បាស់ ថែមទាំងអាចផ្លាស់ប្តូរឥរិយាបថមកលើកម្ពុជាផងដែរ ។
       ការលើកឡើងរបស់ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម បានដឹកនាំគណៈប្រតិភូ អញ្ជើញទស្សនកិច្ច អំពីវឌ្ឍនភាព របស់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅខេត្ដកណ្ដាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេស បាន ធានាអះអាងថា សម្រាប់ភ្ញៀវអន្តរជាតិ ដែលមកដល់កម្ពុជា នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ បើកដំណើរការ នឹងមើលឃើញថា កម្ពុជា ជាប្រទេសទំនើបមួយ ជាមួយនឹងថាមពល រួមទាំងមានចក្ខុវិស័យ ព្រមទាំងមហិច្ឆតា សម្រាប់អនាគត ។
 "នៅពេលដែលភ្ញៀវអន្តរជាតិមកព្រលានយន្តហោះថ្មីនេះ ពួកគេនឹងមើលឃើញសក្តានុពលដែលកម្ពុជាមាន ហើយរាល់ដែលយើងមានភ្ញៀវ ដែលមកតាមរយៈស្ថានទូតអង់គ្លេស ពីចក្រភពអង់គ្លេស ពួកគាត់ប្រាប់យើងថា កម្ពុជា ល្អជាងអ្វីដែលគាត់បានឃើញ មុនមកដល់ទីនេះ ហើយខ្ញុំច្បាស់ថា ព្រលានយន្តហោះថ្មីនេះ នឹងផ្លាស់ប្តូរឥរិយាបថភ្ញៀវអន្តរជាតិ ចំពោះកម្ពុជា ។ ប៉ុន្តែអ្វីដែលមានសារៈសំខាន់ សម្រាប់ខ្ញុំ គឺជាប្រជាជនកម្ពុជា មានមោទនភាព លើព្រលានយន្តហោះថ្មីនេះ ពីព្រោះអគារនេះ បង្ហាញអ្វីដែលកម្ពុជា អាចធ្វើបាន" ។
ជាមួយគ្នានេះ ឯកឧត្តម Dominic Williams បានគូសបញ្ជាក់បន្ថែមថា ឯកឧត្តមតែងតែបានលើកយក នូវសមិទ្ធផលនៃអាកាសយានដ្ឋានអន្តរជាតិតេជោរបស់កម្ពុជា ដើម្បីបង្ហាញទៅកាន់ក្រុមហ៊ុននៅចក្រភពអង់គ្លេស និងរដ្ឋាភិបាលអង់គ្លេស ខណៈដែលឯកឧត្តមតែងតែបានចូលរួមផ្សព្វផ្សាយ អំពីអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ តាមរយៈវីដេអូខ្លីៗ នៅលើបណ្តាញសង្គមផងដែរ ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកដំណើរការចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ អាកាសយានដ្ឋានអន្តរជាតិតេជោនេះ បានសាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕