នាយករដ្ឋមន្ត្រីវៀតណាម នឹងចូលរួមសន្និសីទមហាសមុទ្ររបស់អង្គការសហប្រជាជាតិ និងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអេស្តូនី និងស៊ុយអែត

Narith | ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៣ ៦ ២៥

អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាមបានឱ្យដឹងថា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងភរិយារបស់លោក ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ នឹងចូលរួមសន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិនៅប្រទេសបារាំង ហើយនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអេស្តូនី និងស៊ុយអែត ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងលោក  Emmanuel Macron ប្រធានាធិបតីបារាំង ព្រមទាំងនាយករដ្ឋមន្ត្រីប្រទេសអេស្តូនី  និងនាយករដ្ឋមន្ត្រី ស៊ុយអែត។ គួរបញ្ជាក់ថា សន្និសីទមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ មានគោលបំណងគាំទ្រដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ (SDG) ដែលស្តីពីការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕