ស្ថានភាពច្រកទ្វារព្រំដែនរវាងខេត្តបាត់ដំបងនិងប្រទេសថៃដំណើរការធម្មតា គ្មានអ្វីប្រែប្រួលនោះទេ

009 | ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ផលិតដោយក្រុមព័ត៌មាន និងសាធារណមតិមន្ទីរព័ត៌មានខេត្តបាត់ដំបងអត្ថបទ លោក ភី សុខ

បាត់ដំបង ៖ បើតាមមន្រ្តីច្រកទ្វារព្រំដែនខេត្តបាត់ដំបងជាប់ជាមួយ ប្រទេសថៃបានឱ្យដឹងថាមកទល់រសៀល ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៥ ស្ថានភាពភាពតាមច្រកទ្វារព្រំដែននៅខេត្តបាត់ដំបង សភាពការធម្មតាមិនមានអ្វី ប្រែប្រួលនោះទេ ។

លោក ណាត ចាន់រ៉េត ប្រធានស្នាក់ការច្រកអន្តរជាតិភ្នំដី ស្រុកសំពៅលូនខេត្តបាត់ដំបង បានឱ្យដឹងថាការ ទំនងទំនងខ្មែរថៃ ការចរាចរទំនិញ និងប្រជាពលរដ្ឋចេញចូលធម្មតា ដូចរាល់ដង មិនមានការប្រែប្រួលនោះទេ។

លោកបានបន្ថែមថា៖«ទំនិញរឺកសិផលខ្មែរដូចដំឡូងមីចេញចូលធម្មតា ហើយតាមការ សាកសួរប្រជាពលរដ្ឋ ខ្មែរដែលត្រឡប់មកពីប្រទេសថៃ គាត់ថាមិនមានការរឹតបន្តឹង រឺសួរនាំតាមផ្លូវពីតម្រួតថៃ រឺមន្រ្តីឈរជើងតាម ច្រកទ្វារនោះទេ គឺចេញចូលធម្មតា»។

លោកបានបញ្ជាក់ថាសភាពការតាមព្រំដែនរវាងស្រុកសំពៅលូនមានសភាពស្ងប់ស្ងាត់ ភាគីថៃមិនមានការ បន្ថែមកម្លាំង រឺចល័តទ័ពអ្វីនោះទេ ។

ដោយឡែកលោក ខុង យ៉ាត់លួង ប្រធានស្នាក់ការច្រកអន្តរជាតិដូងស្រុកកំរៀងខេត្ត បាត់ដំបងបានបញ្ជាក់នា រសៀលថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៥ដែរថា ស្ថានភាពចេញចូលទំនិញ ប្រជាពលរដ្ឋ រឺទំនាក់ទំនងព្រំដែន នៅច្រកទ្វារអន្តរជាតិដូងមានសភាពធម្មតា មិនមានអ្វី ប្រែប្រួលនោះទេ ទាំងការទំនងទំនង ការចេញចូល និងកម្លាំងយោធា។

ប៉ុន្តែលោកបញ្ជាក់ថាដោយឡែកកាលពីថ្ងៃទី០២ខែមិថុនា មានខ្សែរាជវង្សថៃមកកន្លែង ទីលាន វាយកូនហ្គោល ខាងទឹកដីថៃនៅខេត្តចាន់បូរី ទល់មុខខេត្តបាត់ដំបង ឃើញមានអង្សរក្ស និងទាហានច្រើនមកហែហម ការពារ សន្តិសុខ ប៉ុន្តែថ្ងៃទី០៣ខែមិថុនានេះ ខាងរាជវង្សថៃបានទៅកន្លែងវាយកូនហ្គោលខេត្តស្រះកែវវិញ កម្លាំង ទាហាន និងអង្គរក្សដកទៅស្ងាត់ធម្មតាវិញហើយ ដើម្បីទៅតាមរក្សាសន្តិសុខទីនោះទៀត ។

សូមបញ្ជាក់ថាខេត្តបាត់ដំបងមានច្រកអន្តរជាតិចំនួនពីរ គឺច្រកអន្តរជាតិដូងស្រុកកំរៀង និងច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន និងមានច្រកទ្វារតំបន់ចំនួន៣ទៀត ដែលជាប់ជាមួយប្រទេសថៃ មានច្រកទ្វារតំបន់៤០០ ស្រុកសំឡូត ច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុ(អូរអន្លក់)ស្រុកកំរៀង និងច្រកទ្វារតំបន់អូរអន្លក់ស្រុកភ្នំព្រឹក ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៨ខែឧសភា២០២៥ វេលាម៉ោង៥និង៣០នាទីព្រឹកកងកម្លាំងថៃបានបើកការបាញ់ប្រហារដោយខុសច្បាប់ទៅលើលានដ្ឋានមួយកន្លែង ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារប្រទេសកម្ពុជាបណ្តាលឱ្យស្លាប់ទាហានខ្មែរម្នាក់ ដោយអយុតិធម៌ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ៕

ស្ថានភាពច្រកទ្វារព្រំដែនរវាងខេត្តបាត់ដំបងនិងប្រទេសថៃដំណើរការធម្មតា គ្មានអ្វីប្រែប្រួលនោះទេ
ស្ថានភាពច្រកទ្វារព្រំដែនរវាងខេត្តបាត់ដំបងនិងប្រទេសថៃដំណើរការធម្មតា គ្មានអ្វីប្រែប្រួលនោះទេ
ស្ថានភាពច្រកទ្វារព្រំដែនរវាងខេត្តបាត់ដំបងនិងប្រទេសថៃដំណើរការធម្មតា គ្មានអ្វីប្រែប្រួលនោះទេ