ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះពិនិត្យការជួសជុលផ្លូវមួយខ្សែងជាង ៧ពាន់ម៉ែត្រនៅក្នុងស្រុកត្រាំកក់

009 | ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025

តាកែវ៖  លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ រួមនិងអាជ្ញាធរស្រុកត្រាំកក់ អាជ្ញាធរឃុំលាយបូរ និងឃុំឧត្តមសុរិយា ព្រមទាំងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃអង្គារ៍ ទី ៣ ខែ មិថុនា ឆ្នាំ ២០២៥នេះ បានចុះពិនិត្យការងារជុសជុលផ្លូវថែទាំ ០១ខ្សែ មានប្រវែងជាង ៧គីឡូម៉ែត្រស្ថិតក្នុងឃុំលាយបូរ និងឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក លីវ សំណាង បានលើកឡើងថា ផ្លូវប្រវែងជាង ៧គីឡូម៉ែត្រនេះ  មានទទឹង ៤ម៉ែត្រ ក្រាលក្រួសស ឆ្លងកាត់ ឃុំចំនួន២ និង ៥ភូមិ ចាប់ពីផ្លូវជាតិលេខ២២ ភូមិទួលត្បែង ឃុំលាយបូរ រហូតទៅដល់ ភូមិស្រង៉ែ ឃុំឧត្តមសូរិយា ដែលជាគម្រោងថវិការ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានរងការខូចខាត និងត្រូវដល់ពេលដែលត្រូវជួសជុលឡើងវិញ ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកប្រធានមន្ទីរងភិវឌ្ឍន៍ជនបទខេត្តតាកែវ ក៍បានលើកឡើង ពីកិច្ចខឹតខំប្រឹងប្រែង របស់មន្ទីរសហការជាមួយ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការជួសជុលថែទាំផ្លូវនៅតាមទីជនបទ ដែលរងការខូចខាតអោយមានសភាពល្អ ឡើងវិញ ហើយរាល់ការលើកឡើង ឬសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនិងផ្លូវតាមមូលដ្ឋាន មន្រ្តីយើង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែចុះទៅពិនិត្យនិងដោះស្រាយជាប់ជានិច្ច៕