ចាប់ពីពេលនេះទៅ អ្នកទេសចរអាចប្រើ Wi-Fi ដោយសេរី នៅតំបន់ឆ្នេរស្រីសខេត្តកែប

009 | ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2025

កែប៖  ក្រោមការយកចិត្តទុក្ខដាក់ ពីសំណាក់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ចាប់ពីពេលនេះទៅបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលអញ្ជើញមកលេងកម្សាន្តនៅឆ្នេរលេងទឹកស្រីស ខេត្តកែប អាចប្រើប្រាស់អុីធឺណិតដោយសេរី (Public WiFi) តាមរយៈការស្កែនឃ្យូអរកូដ (Qr Code) ដែលមានបិតនៅជុំវិញទីតាំងឆ្នេរ ឬ តាមរយ:ការវាយបញ្ជូល User Name: Kep Beach និង Password: freewifi1234 ។ 

នេះជាជំហ៊ានដំបូង ក្នុងការបំពាក់ អ៉ិនធើណិត ជូនប្រជាពលរដ្ឋ និងអ្នកទេសចរក្នុងការប្រើប្រាស់ដោយសេរី តាមរយ:ការណែនាំបន្ថែម ពីសំណាក់ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ជំរុញអោយមន្ទីរប្រេសនីយ៍ និងទូរគមនាគមន៍ ខេត្តកែប បន្តដាក់ Public Wifi នៅទីតាំងផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីផ្តល់ភាពងាយស្រួលជូនពលរដ្ឋ និងអ្នកទេសចរ៕