ក្រុមយុវជនកម្ពុជាបានប្តេជ្ញាចិត្តចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា

Chuon Bona | ថ្ងៃទី 04 ខែ មិថុនា ឆ្នាំ 2025

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ យុវជនកម្ពុជាមកពីតំណាងគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាបានចូលរួមស្វែងយល់ពីមូលហេតុបង្ករឱ្យមានការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់ការប្រែប្រួលអាកាសធាតុមកលើសេដ្ឋកិច្ច សង្គមកិច្ច វិស័យកសិកម្ម និងធនធានមនុស្សកម្ពុជា និងបានចូលរួមបង្កើតវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈសកម្មភាពរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំខាងមុខ នៅក្នុងសិក្ខាសាលាយុវជនកម្ពុជារួមគ្នាប្តេជ្ញាចិត្តចូលរួមសកម្មភាពអាកាសធាតុថ្នាក់ជាតិតាមរយៈសន្និសីទយុវជនកម្ពុជាឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន UNDP UNICEF និងសម្ព័ន្ធយុវជនកម្ពុជា។ 

ថ្លៃងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា «សំឡេងយុវជន គឺជាធាតុចូលយ៉ាងសំខាន់ក្នុងការធានាពីភាពធន់ និងចីរភាពសម្រាប់អនាគតកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ សន្និសីទនេះ គឺមិនត្រឹមតែជាវេទិការសម្រាប់ការសន្ទនាប៉ុនោះទេ ប៉ុន្តែជាវេទិការសម្រាប់លើកម្ពស់ការរួមចំណែកយ៉ាងសកម្មរបស់យុវជនដែលប្រកបដោយអត្ថន័យ សម្រាប់កំណត់របៀបវារៈអាកាសធាតុរបស់កម្ពុជា ។ គំនិតយោលបល់ និងកម្លាំងរបស់យុវជន គឺជាស្នូលក្នុងដំណោះស្រាយអាកាសធាតុ ដែលការពារអនាគតរបស់ពួកយើង ។» 

លោកស្រី អាល្សីហ្សា ឆាកឃឺ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖  ការរៀបចំ NDC3.0 របស់កម្ពុជា បានបង្ហាញពីយកចិត្តទុកដាក់លើតួនាទីរបស់យុវជនក្នុងសកម្មភាពអាកាសធាតុ ប៉ុន្តែយន្តការ និងទំនួលខុសត្រូវជាក់លាក់សម្រាប់តាមដានការចូលរួមរបស់យុវជនក្រៅពីសកម្មភាពស្មគ្រ័ចិត្តនៅមានភាពខ្វះចន្លោះនៅឡើយ ។

លោកបណ្ឌិត អានៀរបាន ឆាតឺរជី នាយករងរបស់យូនីសេហ្វនៅកម្ពុជា បានមានប្រសាសន៍ថា បញ្ហាអាកាសធាតុ គឺជាបញ្ហាសិទ្ធិកុមារ ការច្នៃប្រឌិត និងការប្តេជ្ញារបស់ពួកគេ គឺមានសារៈសំខាន់ក្នុងការជំរុញឲ្យមានកាតកាត់បន្ថ័យការបញ្ចេគឧស្ម័នផ្ទះកញ្ចក់ និងបង្កើនសមត្ថភាពរបស់ប្រទេសក្នុងការឆ្លើយតបឥទ្ធិពលអវិជ្ជមានមកលើប្រទេសកម្ពុជា និងពិភពលោកយ៉ាងពិតប្រាកដ ។