រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវចូលរួមផ្សព្វផ្សាយ បញ្ជ្រាបនូវចំណេះដឹងទាក់ទងនឹងការរំលូតដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ

Narith | ថ្ងៃទី 04 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥
MC៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយត្រូវចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ពីការបញ្ជ្រាបនូវចំណេះដឹងទាក់ទងនឹងការរំលូតដោយសុវត្ថិភាព សុខភាពផ្លូវភេទ ជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយអត្រាមរណៈភាពរបស់មាតា។ 
ការជំរុញបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីការ «រំលូតដោយសុវត្ថិភាព» នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ នាមណ្ឌលបណ្ដុះបណ្ដាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន។ 

  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយអំពីការ «រំលូតដោយសុវត្ថិភាព»នេះ គឺមានសារៈសំខាន់ដើម្បីលើកកម្ពស់ការអប់រំអំពីបញ្ហាសុខភាពផ្លូវភេទ សុខភាពស្ត្រី ក៏ដូចជាការរំលូតដោយសុវត្ថិភាពនេះ ចំពោះមនុស្សគ្រប់វ័យមិនថាស្ត្រី យុវវ័យ បុរស និងសិស្សានុ សិស្សជាដើម ពីព្រោះការ យល់ច្បាស់អំពីចំណេះដឹងទាំងនេះវាផ្ដល់ផលប្រយោជន៍ច្រើនសម្រាប់ជាការដោះ ស្រាយបញ្ហា ក៏ដូចជាការ អនុវត្តប្រចាំថ្ងៃផងដែរ។
  ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍បន្ថែមថា អ្វីដែលសំខាន់ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយគឺពិតជាមានតួនាទីសំខាន់ក្នុងការបញ្ជ្រាបនូវចំណេះដឹងទាក់ទងនឹងការរំលូតដោយសុវត្ថិភាព សុខភាពបន្តពូជ វិធីការពារ ការប្រឹក្សាយោបល់ ជូនដល់ប្រជាពលរដ្ឋ ជាពិសេស ស្ដ្រី យុវតី ក្មេងស្រី នៅតាមជនបទ ក៏ដូចជាតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយអត្រាមរណៈភាព។
  «អ្វីដែលយើងអាចរួមចំណែកជួយពួកគាត់បាន គឺមានតែលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសគឺនៅតំបន់ជនបទដាច់ស្រយាលតាមរយៈការចែករំលែកនូវចំណេះដឹង គឺផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនឹងសុខភាពបន្តពូជ ដែលរួមទាំង វិធីការពារពីការមានផ្ទៃពោះ ការស្វែងរកប្រឹក្សាយោបល់ ការលើកទឹកចិត្ត ពិសេសគឺការជ្រើសរើសវិធីដែលមានសុវត្ថិភាព។ ការអប់រំនិងការផ្សព្វផ្សាយបានគ្រប់ជ្រុងជ្រោយគឺជាកត្តាចាំបាច់ដែលអាចជួយផ្លាស់ប្ដូរឥរិយាបថរបស់សហគមន៍ ជាពិសេសនៅក្នុងចំណោមបុរសដែលតែងតែគិតថាខ្លួនជាអ្នកមានសិទ្ធិនៅក្នុងការជ្រើសរើសការរៀបចំផែនការគ្រួសារ។ ចំណេះដឹង និងព័ត៌មាន ជាអាវុធបន្សាបអំពើហិង្សា ការរំលោភ និងការបៀតបៀននៅក្នុងសហគមន៍។ ហេតុដូច្នេះហើយបានជាក្រសួងព័ត៌មាន រៀបចំសិក្ខាសាលានេះឡើងដើម្បី ឱ្យមន្ត្រីរបស់យើងមិនថាជាអ្នកសារព័ត៌មាន ឬ ក៏មិនត្រូវជំនាញ ចូលរួមបញ្ជ្រាបចំណេះដឹងដែលយើងទទួលបាននៅថ្ងៃនេះ ទៅតាមសហគមន៍ ឬមូលដ្ឋានរបស់ខ្លួន តាមលទ្ធភាពដែលអាចធ្វើទៅបាន»។
សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយអំពីការ «រំលូតដោយសុវត្ថិភាព»នេះ មានការអញ្ជើញជាអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានសាខាសមាគមនារី ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ក្រសួងព័ត៌មាន  និងមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវរដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋលេខាធិការ និងមានការចូលរួមពីវាគ្មិនកិត្តិយសមកពីក្រសួងពាក់ព័ន្ធចំនួន ៣រួមមានៈ ក្រសួង សុខាភិបាល ក្រសួងកិច្ចការនារី និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងសិក្ខាកាមចូលរួមជិត ២០០នាក់ ជាសមាជិកាសមាគមនារី និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន៕