ឧត្តមស្នងការអង្គការ UN ទទួលបន្ទុកសិទ្ធិមនុស្ស ថ្កោលទោសការវាយប្រហារទៅលើជនស៊ីវិលដែលកំពុងស្វែងរកជំនួយ

Narith | ថ្ងៃទី 04 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៤ ៦ ២៥
អន្តរជាតិ៖ លោក វ៉ូលកឺ ថឺក (Volker Turk) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានថ្កោលទោសការវាយប្រហារដ៏ឃោឃៅទៅលើជនស៊ីវិលនៅតំបន់ហ្គាហ្សា ខណៈដែលពួកគេកំពុងស្វែងរកជំនួយអាហារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់រយៈពេលបីថ្ងៃជាប់ៗគ្នា ជនស៊ីវិលត្រូវបានសម្លាប់នៅជុំវិញកន្លែងចែកចាយជំនួយដែលគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្កាស្សា។ លោកបានបន្តថា "ប្រជាជនប៉ាឡេស្ទីនជាច្រើនបានជ្រើសនូវជម្រើសដ៏អាក្រក់បំផុត ដោយការស្លាប់ដោយការអត់ឃ្លាន ឬប្រថុយនឹងការស្លាប់ ខណៈពេលដែលពួកកំពុងព្យាយាមរងចាំទទួលយកអាហារ ដែលត្រូវបានផ្តល់ជូនតាមរយៈយន្តការជំនួយមនុស្សធម៌"។ លោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតភ្លាមៗចំពោះការវាយប្រហារ ហើយបានជំរុញឱ្យអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវ។ លោកបានសង្កត់ធ្ងន់ថា ការវាយប្រហារលើជនស៊ីវិលជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងជាឧក្រិដ្ឋកម្មសង្គ្រាម។ ការរារាំងដោយចេតនានៃការទទួលបានស្បៀងអាហារ និងជំនួយសង្គ្រោះផ្សេងៗទៀត ក៏អាចក្លាយជាឧក្រិដ្ឋកម្មសង្គ្រាមផងដែរ។ យោងតាមអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានឱ្យដឹងថា កាលពីព្រឹកថ្ងៃអង្គារយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ២៤នាក់បានស្លាប់ និងមនុស្សរាប់សិបនាក់បានរងរបួស ដោយសារការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែល ខណៈពេលកំពុងរង់ចាំជំនួយមនុស្សធម៌នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃហ្គាហ្សា៕