សម្តេចតេជោ ហ៊ុន សែន ប្រគល់ដីតម្លៃ១០លានដុល្លារ ដើម្បីសាងសង់ជាអន្តេវាសិដ្ឋាន សម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តស្នាក់នៅបន្តការសិក្សានៅភ្នំពេញ

Narith | ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៤ ០៦ ២៥
សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្រគល់ដីតម្លៃ១០លានដុល្លារ ដើម្បីសាងសង់ជាអន្តេវាសិដ្ឋាន សម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តស្នាក់នៅបន្តការសិក្សានៅភ្នំពេញ ដោយប្រគល់សិទ្ធិឱ្យក្រសួងកិច្ចការនារីជាអ្នកគ្រប់គ្រង់។
យោងតាមបណ្តាញសង្គមផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះថា៖ "ព្រឹកមិញ សម្ដេចបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ សម្ដេចបានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ។
សម្ដេចតេជោបានបញ្ជាក់ថា បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី សម្ដេចយកការសម្រេច៖ ទី១) យកដី ២ហិកតា ដែលទិញតម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារ ប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន។ ទី២) ការសាងសង់សម្រាប់និស្សិតស្រ្តីស្នាក់នៅចំនួន ៥០០នាក់ ដោយក្នុង១បន្ទប់ ស្នាក់នៅ៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ដូចនេះយើងត្រូវកសាងចំនួន ១២០បន្ទប់។
សម្ដេចតេជោបានបន្ថែមថា អន្តេវាសិកដ្ឋាននេះ ក៏ត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការ
ផងដែរ។ 
ក្រោយការសាងសង់ នឹងប្រគល់ជូនជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។
សម្ដេចតេជោបានសង្ឃឹមថា អន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តី ក្នុងការកសាងប្រទេសជាតិ"៕