ប្រធានាធិបតីប៊ុលហ្គារី៖ ប្រទេសប៊ុលហ្គារី បង្ហាញអំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម

Narith | ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៥ ៦ ២៥
អន្តរជាតិ៖ លោកប្រធានាធិបតីប៊ុលហ្គារី បានលើកឡើងពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យផ្សេងៗក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅទីក្រុង Sofia កាលពីថ្ងៃទី ៤ មិថុនា ចំពោះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ុលហ្គារី ដែលបានមកធ្វើបទបង្ហាញជូនលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោកបានសម្តែងការរីករាយចំពោះការអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគី ហើយលោកសង្ឃឹមថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើន។ លោកបានមានប្រសាសន៍ថា វានៅតែមានកន្លែងសម្រាប់ការអភិវឌ្ឍន៍ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយលោកបានអំពាវនាវឱ្យភាគីទាំងពីរផ្តោតលើការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរបស់ពួកគេនាពេលខាងមុខ។ លោកប្រធានាធិបតីបានអះអាងថា ប្រទេសប៊ុលហ្គារី តែងតែចាត់ទុកវៀតណាមជាមិត្តដ៏គួរឱ្យទុកចិត្ត និងស្មោះត្រង់។ ចំណែកលោកស្រីឯកអគ្គរដ្ឋទូតវៀតណាម បានអះអាងថា ប្រទេសវៀតណាមជានិច្ចកាលតែងយកចិត្តទុកដាក់លើការជំរុញទំនាក់ទំនងទ្វេភាគីជាមួយប៊ុលហ្គារី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់អឺរ៉ុបកណ្តាល និងខាងកើត ជាពិសេសនិងសហភាពអឺរ៉ុប (EU)។ លោកស្រីនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារពាក់ព័ន្ធនៃប្រទេសប៊ុលហ្គារី និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងជាសារវ័ន្តនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ៕