រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមការ ដោះដូរអ្នកទោសសង្គ្រាមជាមួយអ៊ុយក្រែន

Narith | ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៥ ៦ ២៥
អន្តរជាតិ៖ បើតាមជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីបាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេច ក្នុងការចាប់ផ្តើមដោះដូរអ្នកទោសសង្គ្រាមជាមួយអ៊ុយក្រែននៅចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមិថុនា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបាននិយាយនៅក្នុងកិច្ចប្រជុំរបស់ប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន ជាមួយសមាជិករដ្ឋាភិបាលថា "យើងសន្មត់ថាក្នុងម្ខាងៗប្រហែលជាមានមនុស្ស ១,២០០នាក់ ហើយនេះនឹងក្លាយជាការផ្លាស់ប្តូរអ្នកទោសសង្គ្រាមដ៏ធំបំផុតម្តងទៀត។ យើងត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមនៅចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមិថុនា"។ លោកបានកត់សម្គាល់ថា តួលេខសមភាពចុងក្រោយកំពុងត្រូវបានព្រមព្រៀងគ្នា ហើយប្រភេទអាទិភាពសម្រាប់ការដោះដូរគឺ "អ្នករបួស អ្នកឈឺធ្ងន់ និងអ្នកទោសសង្គ្រាមក្រោមអាយុ ២៥ឆ្នាំ"។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែឧសភា កិច្ចព្រមព្រៀងរុស្ស៊ី-អ៊ុយក្រែន បានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល។ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កិច្ចព្រមព្រៀងដែលសម្រេចបាននៅទីក្រុងអ៊ីស្តង់ប៊ុលទាក់ទងនឹងការផ្លាស់ប្តូរនេះត្រូវបានអនុវត្តយ៉ាងពេញលេញ៕