ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូល លើកទឹកចិត្តដល់ ស្ថាប័ន ពាក់ព័ន្ធទាំងអស់ បន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាព ដើម្បីសម្រេចបានពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព

Narith | ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ ០៥ ០៦ ២០២៥
MC៖ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះរាជបន្ទូល លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាព ដើម្បីសម្រេចបានពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន»។

ក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៥ ក្រោមប្រធានបទ « ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) » នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូល កោតសរសើរចំពោះសមិទ្ធផលដែលក្រសួងបរិស្ថាន សម្រេចបាន ហើយសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរជាមួយក្រសួងព្រះបរមរាជវាំង និងគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនានេះប្រកបដោយជោគជ័យ។
ទន្ទឹមនឹងនេះ ព្រះករុណាជាអង្គម្ចាស់ ក៏បានលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោម ជាតិ វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាលនានា ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទាំងអស់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ 
នាឱកាសដ៏វិសេសវិសាលនេះ ព្រះករុណាព្រះមហាក្សត្រ បានឧទ្ទិសឱ្យទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ស្ថិតក្នុងបេះដូង ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការ គ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
«ភាពសុដុមរមនារវាងមនុស្សនិងធម្មជាតិ គឺជាឬសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរ តាំងពីបុរាណកាលមក ហើយការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកត្តាព្វកិច្ចដែលយើងត្រូវបន្តថែរក្សាការពារនិងពង្រឹងឱ្យបានខ្ជាប់ខ្ជួន សម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ។»
គួរជម្រាបថា ការប្រារព្ធព្រះរាជពិធី «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក» ៥ មិថុនា ឆ្នាំ២០២៥ ជាការបង្ហាញពីស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងការអនុវត្តសកម្មភាពការពារបរិស្ថានឱ្យកាន់តែមានសុក្រឹតភាព ស៊ីសង្វាក់ សំដៅសម្រេចឱ្យបាននូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាមួយនឹងការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧២ ក្នុងឱកាស សន្និសីទ ស្តីពីបរិស្ថានមនុស្ស នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជាថ្ងៃប្រារព្ធពិធី។ 
សូមបញ្ជាក់ថា  ប្រទេសកម្ពុជា បានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោកតាំងពីឆ្នាំ១៩៩៣ និងប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកបញ្ចូលគ្នាជារៀងរាល់ឆ្នាំ។ ទិវាបរិស្ថានជាតិ ត្រូវបានចារឹកក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕