សាលាពុទ្ធិកបឋមសិក្សា នៅវត្តចំប៉ាចារ៍ នឹងផ្តល់ជាទីបណ្តុះបណ្តាលដល់ព្រះសង្ឃ អំពីបាលីធម្មវិន័យ និងបង្ហាត់បង្រៀនក្មេងៗមួយចំនួនដែលគ្មានលទ្ធភាព

Narith | ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៥ ៦ ២០២៥

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា សាលាពុទ្ធិកបឋមសិក្សា នៅវត្តចំប៉ាចារ៍ នឹងផ្តល់ជាទីបណ្តុះបណ្តាលដល់ព្រះសង្ឃ អំពីបាលីធម្មវិន័យ និងបង្ហាត់បង្រៀនក្មេងៗមួយចំនួនដែលគ្មានលទ្ធភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ស្ថិតនៅក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ដែលបានលើកឡើងដោយ ឯកឧត្តមអភិបាលខេត្ត  ដែលបានបង្ហាញពីសមិទ្ធផលដែលសម្រេចបាន និងការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅតាមទីជនបទដាច់ស្រយាល និងជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់ដ៏មានសក្តានុពលក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ។ 
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ 
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថាសមិទ្ធផលទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ អំពីជំនឿដ៏មុតមាំ របស់ពុទ្ធសាសនិកយើង និងការប្តេជ្ញាចិត្ត ប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ជាពិសេស សាលាពុទ្ធិកបឋមសិក្សានេះ នឹងបម្រើជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និង សមណសិស្សគ្រប់ព្រះអង្គ ដែលគង់នៅវត្តចំប៉ាចារ៍ ក៏ដូចជាព្រះសង្ឃនៃឃុំអង្គពពេល ស្រុកគងពិសីទាំងអស់ ដោយសាលានេះ នឹងផ្តល់ជាទីបណ្តុះបណ្តាលដល់ព្រះសង្ឃ អំពីបាលីធម្មវិន័យ និងបង្ហាត់បង្រៀនក្មេងៗមួយចំនួន ដែលគ្មានលទ្ធភាព និងស្នាក់នៅវត្តផងដែរ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានរៀបរាប់ថា វត្តចំប៉ាចារ៍ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨១០ មកដល់ពេលនេះមានអាយុកាល ២១៥ឆ្នាំហើយ។ ចាប់តាំងឆ្នាំ២០១៤ ដល់បច្ចុប្បន្ន ព្រះចៅអធិការវត្ត បានដឹកនាំ កសាងសមិទ្ធផលជាច្រើន ដែលត្រូវសម្ពោធឆ្លងដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅវត្តចំប៉ាចារ៍ នាពេលនេះ រួមមាន៖ សាលាពុទ្ធិកបឋមសិក្សា (សាលាបាលី) ទទឹង ៨ម៉ែត្រ បណ្តោយ ១៦ម៉ែត្រ កម្ពស់ ០២ជាន់, ព្រះពុទ្ធបដិមាឱ្យអភ័យសត្វ ០១ព្រះអង្គ, សាលាទទួលភ្ញៀវ ១ខ្នង, ខ្លោងទ្វារ២, របងវត្តប្រវែង ៤០៦ម៉ែត្រ ស្មើនឹង ១៥ប្រឡោះ, ផ្លូវបេតុងចំនួន ២ខ្សែ, ស្ពានបេតុ១ និងសមិទ្ធផលនានា។
សូមជម្រាបថា វត្តចំប៉ាចារ៍ ស្ថិតនៅភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នដឹកនាំដោយព្រះគ្រូចៅអធិការវត្តព្រះនាម ឃី ណារិទ្ធិ ជាព្រះគ្រូចៅអធិការវត្ត ដោយទឹកព្រះទ័យរបស់ព្រះអង្គ ព្រមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត គួបផ្សំនឹងទឹកចិត្តសទ្ធាជ្រះថ្លា របស់មហាពុទ្ធបរិស័ទ ព្រមទាំងសប្បុរសជនជិតឆ្ងាយ បានរួមគ្នាដឹកនាំកសាង សាលាពុទ្ធិកបឋមសិក្សា (សាលាបាលី) មានទំហំទទឹង ៨ម៉ែត្រ និងបណ្តោយ ១៦ម៉ែត្រ កម្ពស់ពីរជាន់ ចំនួន ៤បន្ទប់ និងសាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានាជាច្រើនជាបន្តបន្ទាប់ រហូតរួចរាល់ជាស្ថាពរនៅឆ្នាំ២០២៤៕