ខេត្តស្វាយរៀងរៀបចំធ្វើទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក 5 មិថុនាឆ្នាំ 2025

009 | ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកវណ្ណៈម ន្ទីរព័ត៌មានខេត្តស្វាយរៀង

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយមន្ទីរបរិស្ថានខេត្តកាលពីថ្ងៃទី5ខែមិថុនាឆ្នាំ 2025 កន្លងទៅនេះបានរៀបចំធ្វើទិវាបរិស្ថានជាតិនិង បរិស្ថានពិភពលោកឆ្នាំ 2025 ក្រុមប្រធានបទ (ប្រយុទ្ធប្រឆាំងការបំពុលដ៏ត្រង់ផ្លាស្ទិក)នៅក្នុងបរិវេណសាលាវិទ្យាល័យហ៊ុនសែនប្រសូតិ ដោយមានការអញ្ជើញចូលរួមពីលោក សេងសីលា អភិបាលរងខេត្ត  ព្រមទាំងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពនានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រមាណជាង 1.000 នាក់។

គោលបំណងនៃកាប្រារព្ធទិវាបរិស្ថាន ឆ្នាំ 2025 នេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានក្នុងជំរុញខ្លួនយើង និងជំរុញឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ កង កម្លាំងប្រដាប់អាវុធ និងសាធារណៈជនទាំងអស់ចូលរួមឲ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន ។ការថែរក្សាគុណភាពខ្យល់ ការគ្រប់គ្រង ប្លាស្ទិកដើម្បីរួមគ្នាគាំពារភពផែនដីយើង ឲ្យមានភាពស្អាតបៃតង មានភាពល្អប្រសើរ សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមនិងមនុស្សជាតិគ្រប់ជំនាន់។

ហើយរយៈពេល20 ខែនៃការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី 1 របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី 7 នៃរដ្ឋសភាក្រោមបាវចនា (កំណើនការងារ សមធម៌ ប្រសិទ្ធភាព) និងអាទិភាពពន្លឹះ៥ គឺ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) និងមុំទី៥ដែល ធានាចីរភាពបរិស្ថានការឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុនិងលើកកម្ពស់សេដ្ឋកិច្ចបៃតងតាមរយៈការកាត់បន្ថយការបំពុលនិងផលប៉ះពាល់បរិស្ថានជាអតិបរមា។

លោក សេង សីលា អភិបាលរងខេត្តតំណាងឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀងបានថ្លែងការកោតសរសើរដល់មន្ទីរបរិស្ថានខេត្តក្នុងកិច្ចសហការជាមួយរដ្ឋបាលគ្រប់លំដាប់ថ្នាក់មន្ទីរអង្គភាពនានា សាលារៀន វត្តអារាម និងក្រុមហ៊ុនរោងចក្រសហគ្រាសនានាក្នុងការចុះអប់រំផ្សព្វផ្សាយខ្លឹមសារស្ដីពីប៉ះពាល់ដោយការប្រើប្រាស់ថង់ប្លាស្ទិកនិងការចោលសម្រាមតាមផ្លូវ ឬទីប្រជុំជន ការដុតសំរាមបញ្ចេញផ្សែងក្នុងបរិយាកាសដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈពិសេសជម្ងឺផ្លូវដង្ហើម។

លោកសេង សីលា ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋពិសេស សិស្ស និស្សិតនិងយុវវ័យជំនាន់ក្រោយត្រូវធ្វើជាគំរូល្អមិនចោលសំរាមតាមទីសាធារណៈការឈប់ប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំងទុកសំរាមឲ្យបានត្រឹមត្រូវ ចោលសំរាមទៅក្នុងធុងសំរាម  មិនបោះសំរាមចោលពាសវាងពាសកាលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ទន្ទឹមនេះត្រូវចូលរួមថែរក្សាសោភណ្ឌភាពទីក្រុងយើងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យចូលមកកំសាន្តក្នុងស្រុកយើងឲ្យមានការកើតឡើងបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះក្រុមការងារមន្ទីរព័ត៌មានខេត្តក៏បានធ្វើការផ្សព្វផ្សាយក្នុងខ្លឹមសាររួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងឆ្លើយថាទេ ចំពោះ ព័ត៌មានក្លែងក្លាយ៕