នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ចើញដល់ទីក្រុងតាលីន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអេស្តូនី

Narith | ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៥ ៦ ២៥

អន្តរជាតិ៖ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ភរិយារបស់លោក និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន ក្នុងរដ្ឋធានីតាលីន នាព្រឹកថ្ងៃទី៥ ខែមិថុនា (ម៉ោងក្នុងតំបន់) ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃនៅអេស្តូនី តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីអេស្តូនី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅអេស្តូនីរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩២ ដោយសំដៅជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះបានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹង និងជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេសអឺរ៉ុប រួមទាំងអេស្តូនីផងដែរ។ គួរបញ្ជាក់ថា ប្រទេសវៀតណាម និងអេស្តូនីបានបង្កើតទំនាក់ទំនងការទូតត្រឹមតែមួយឆ្នាំបន្ទាប់ពីអេស្តូនីបានប្រកាសឯករាជ្យ និងបំបែកចេញពីសហភាពសូវៀត។ យ៉ាងណាមិញវៀតណាម និងអេស្តូនី នៅមិនទាន់បើកស្ថានទូតនៅក្នុងប្រទេសរៀងខ្លួននៅឡើយទេ។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងបើកឱកាសកិច្ចសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថល សន្តិសុខតាមអ៊ីនធឺណិត និងវិស័យផ្សេងៗទៀត៕