នៅក្នុងខែមេសា អតិផរណារបស់ម៉ាឡេស៊ីកើនឡើង ១,៤%

Narith | ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ តាមទិន្នន័យផ្លូវការបានបង្ហាញថា នៅក្នុងខែមេសា អតិផរណារបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង ១,៤ ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងនៃអតិផរណានៅក្នុងខែមេសាត្រូវបានជំរុញដោយការកើនឡើងនៃក្រុមការថែទាំ ការការពារសង្គម ទំនិញ និងសេវាកម្មផ្សេងៗមាន ៤,១ ភាគរយ) ការអប់រំមាន ២,៣ ភាគរយ និងលំនៅឋាន ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈផ្សេងៗទៀតមាន ២ ភាគរយ ចំណែកក្រុមអាហារ និងភេសជ្ជៈបានរួមចំណែក ២៩,៨ ភាគរយ។ អតិផរណាប្រចាំខែបានកើនឡើង ០,១ ភាគរយនៅក្នុងខែមេសាបើប្រៀបធៀបទៅនឹងខែមីនា។ គួរបញ្ជាក់ថា ទន្ទឹមនឹងនេះ អតិផរណាស្នូលបានកើនឡើងដល់ ២ ភាគរយក្នុងខែមេសា បើធៀបនឹងខែមុនមាន ១,៩ភាគរយ៕

នៅក្នុងខែមេសា អតិផរណារបស់ម៉ាឡេស៊ីកើនឡើង ១,៤%
នៅក្នុងខែមេសា អតិផរណារបស់ម៉ាឡេស៊ីកើនឡើង ១,៤%
នៅក្នុងខែមេសា អតិផរណារបស់ម៉ាឡេស៊ីកើនឡើង ១,៤%
នៅក្នុងខែមេសា អតិផរណារបស់ម៉ាឡេស៊ីកើនឡើង ១,៤%