ឯកឧត្តម ប៉ែន បូណា ៖ យុវជនជំនាន់នេះ មានឱកាសច្រើន ដើម្បីក្លាយជាមូលធនមនុស្ស

Narith | ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា យុវជនជំនាន់នេះ មានឱកាសរៀនសូត្រច្រើនណាស់ បើប្រៀប ធៀបជាមួយយុវជនជំនាន់មុន ដូច្នេះពួកគេត្រូវចេះចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សខ្លាំងជាងរៀមច្បងរបស់ខ្លួន ដើម្បីបន្តការអភិវឌ្ឍប្រទេសឱ្យកាន់តែជឿនលឿនទៅមុខ។ 

ឯកឧត្តម ប៉ែន បូណា ក្នុងឱកាសធ្វើបាឋកថានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង (UME) នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានកោតសរសើរយុវជនជំនាន់នេះថា មានសំណាងបានកើតធំធាត់ក្នុងសម័យសន្តិភាពនិងមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សាក្នុងស្ថានភាពដ៏អំណោយផល។ ប៉ុន្តែឯកឧត្តមក៏បញ្ជាក់ដែរ ទោះយ៉ាងណាឱកាសក៏មិនរត់មកយុវជនទេ ប្រសិនបើយុវជនមិនខិតខំស្រវាស្រទេញចាប់យកឱកាសដោយខ្លួនឯងទេនោះ។ 
បន្ថែមពីលើនេះទៀតឯកឧត្តម ប៉ែន បូណា ក៏បានរំលេចដោយមិនភ្លេចរំលឹកពីជីវិតយុវវ័យដ៏ជូរចត់ និងការតស៊ូរៀនសូត្រក្នុងស្ថានភាពដ៏លំបាកលំបិននិងយឺតពេលរបស់យុវជនជំនាន់មុន ក្នុងនោះក៏មានរូបឯកឧត្តមផ្ទាល់មួយរូបផងដែរ។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរំលឹកថា ការសិក្សារបស់យុវជនជំនាន់មុនត្រូវបានរារាំងដោយសារសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដែលក្នុងអំឡុងពេលនោះ កុមារនិងក្មេងជំទង់មិនបានរៀនសូត្រ ខណៈដែលអ្នកចេះដឹងត្រូវបានសម្លាប់ស្ទើរគ្មានសល់។
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា សន្តិភាពមានហើយ សាលារៀនក៏មាននៅគ្រប់ទិសទី ខណៈដែលសម្ភារៈសិក្សាក៏សម្បូរបែប ដូច្នេះ  នៅសល់តែម្យ៉ាងគត់គឺ កិច្ចខិតខំប្រឹងប្រែងរបស់ក្មួយៗដោយខ្លួនឯងដែលជាកត្តាកំណត់ចុងក្រោយអំពីសមត្ថភាពរបស់ក្មួយៗថាតើក្មួយអាចធ្វើខ្លួនឱ្យក្លាយជាមូលធនមនុស្សប្រកបដោយគុណភាពខ្លាំងជាងរៀមច្បងជំនាន់មុនបានដែរឬទេ? ឯកឧត្តមសង្ឃឹមថា យុវជនប្រាកដជាអាចធ្វើបាន៕