អាជ្ញាធរខេត្តសៀមរាបសង្ឃឹមថាស្មារតីនៃទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នឹងស្ថិតនៅជាប់ជានិរន្តរ៍ជាមួយប្រជាជនគ្រប់រូប

Narith | ថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥

MC. រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធាន បទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក »  នៅបរិវេណកំពង់ផែចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នាព្រឹកថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២៥ ដោយក្នុងនោះថ្នាក់ដឹកនាំខេត្ត សៀមរាបសង្ឃឹមថា ស្មារតីនៃទិវាអនាម័យបរិស្ថានជាតិនេះ នឹងស្ថិត នៅជាប់ជានិរន្តរ៍ជាមួយប្រជាជនគ្រប់រូប ។
  
    លោក យុន លីនណេ   អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា ស្មារតីនៃទិវា បរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនានេះ នឹងស្ថិតនៅជាប់ជានិរន្តរ៍ជាមួយប្រជាជនគ្រប់រូបនិងសូមឱ្យសកម្មភាពធ្វើអនាម័យបរិស្ថានស្ថិតនៅជាមួយយើងទាំងអស់គ្នាជារៀងរាល់ថ្ងៃនិងត្រូវចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈចូលរួមធ្វើការសម្អាតអនាម័យបរិស្ថានតាមលំនៅឋាន តាមទីសាធារណៈវត្តអារាម មន្ទីរពេទ្យ សាលារៀន ទីផ្សារ សួនកម្សាន្ត មណ្ឌលទេសចរណ៍សហគមន៍ រដ្ឋបាលឃុំ សង្កាត់ជាដើម ។ 
លោក អភិបាលរងខេត្តបានមានប្រសាសន៍បន្តថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនានេះ រៀបចំឡើងក្នុងគោល បំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន (គុណភាពខ្យល់ ទឹក សំឡេង) ការគ្រប់គ្រងសំរាម ប្លាស្ទិក ដើម្បីរួមគ្នាការពារភពផែនដីយើងឱ្យមានភាពស្អាត បៃតង និងចីរភាព ជាឧត្តមប្រយោជន៍ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់ ហើយព្រមទាំងបំផុសចលនាគ្រប់មជ្ឈដ្ឋានចូលរួម ប្រមូលផ្តុំគ្នាសម្អាតបរិស្ថានក្នុងក្រុងឱ្យបានស្អាត មានសោភ័ណភាព បរិយាកាសស្រស់បំព្រង និងបញ្ញាសារអប់រំដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តស្រឡាញ់បរិស្ថាន ថែរក្សាបរិស្ថាន និងកាត់បន្ថយផលប៉ះ ពាល់នៃបរិស្ថាន។លោកបន្ថែមថា ស្អាតលើដី ផ្លូវថ្នល់ស្អាត គ្មានសំណល់សំរាមប្លាស្ទិក គឺផ្តើមចេញពីយុទ្ធនាការ នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ និងវិស័យឯកជន  ដើម្បីលើក កម្ពស់ការយល់ដឹង និងការទទួល ខុសត្រូវ របស់ប្រជាពលរដ្ឋចំពោះបរិស្ថាន តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន»។
លោកអភិបាលរងខេត្តបានលើកឡើងបន្តថា ព្រឹត្តិការណ៍នាថ្ងៃនេះនឹងចូលរួមចំណែកបន្ថែមទៀត សម្រាប់ក្រុងសៀមរាបរបស់យើងនឹងក្លាយជាទីក្រុងគំរូកាន់តែមានភាពទាក់ទាញ និងពោរពេញដោយភាពស្រស់បំព្រង បរិយាកាសល្អ ខ្យល់បរិសុទ្ធគួរជាទីចាប់ អារម្មណ៍យ៉ាងក្រៃលែងជាពិសេសក៏សង្ឃឹមយ៉ាងមុតមាំថាប្រជាជនក្នុងក្រុងសៀមរាបទាំងមូល នឹងរក្សាបាននូវ ទម្លាប់ល្អក្នុងការ ញែក វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដូចពាក្យស្លោក “យើង រួមកម្លាំងគ្នាដើម្បីបរិស្ថានក្រុងសៀមរាបស្អាត” ព្រមទាំងចូលរួម“ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” កាត់បន្ថយថង់ប្លាស្ទិក កែច្នៃ ឬប្រើប្រាស់ឡើងវិញ ជាពិសេសបញ្ឈប់ការដុតសំណល់ ប្លាស្ទិក ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ភពផែនដី ជាពិសេស សុខភាពមនុស្ស សត្វ និងធម្មជាតិ៕