វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៦ ៦ ២៥
អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ីបានប្រកាសផែនការរបស់រដ្ឋាភិបាលក្នុងការជួយដល់ប្រជាជនដែលមានចំណូលទាប គឺក្នុងអំឡុងខែមិថុនា និងខែកក្កដា ដោយផ្តល់អង្ករចំនួន ១០គីឡូក្រាមក្នុងមនុស្សម្នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ កម្មវិធីនេះមានគោលបំណងរក្សាស្ថិរភាពជីវភាពរស់នៅ និងកាត់បន្ថយផលប៉ះពាល់នៃអតិផរណា ដោយមានអង្ករប្រមាណ ៣៦០ តោននឹងត្រូវចែកចាយក្រោមផែនការ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នៅក្នុងតំបន់ដែលតម្លៃអង្ករមានតម្លៃលើសទីផ្សាររបស់រដ្ឋាភិបាល នោះការចែកចាយនឹងដំណើរការជារៀងរាល់ខែ"។ ការបែងចែកអង្ករ នឹងត្រូវគណនាយ៉ាងប្រុងប្រយ័ត្នស្របតាមលក្ខខណ្ឌក្នុងស្រុក។ ក្នុងតំបន់ដែលតម្លៃទីផ្សារធ្លាក់ចុះក្រោមអត្រាទិញរបស់រដ្ឋាភិបាល ការចែកចាយអង្ករនឹងត្រូវផ្អាក ដើម្បីការពារផលប្រយោជន៍កសិករ និង អ្នកផ្គត់ផ្គង់ក្នុងស្រុក។ លោកបានបន្ថែមថា ទីភ្នាក់ងារអាហារជាតិ (Bapanas) បានបញ្ជាក់ពីទុនបម្រុងអង្ករ ដល់អ្នកទទួលប្រមាណ ១៨,៣ លាននាក់។ ជំនួយនេះនឹងត្រូវបានចែកចាយដោយធានាថាសម្រាប់តែក្រុមដែលមានចំណូលទាប ខណៈដែលរដ្ឋាភិបាលក៏កំពុងការពារតម្លៃស្រូវសម្រាប់កសិករ៕