បទយកការណ៍៖ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈចូលរួមជាមួយក្រសួងព័ត៌មានក្នុងយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ

Chuon Bona | ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ 2025

បទយកការណ៍៖ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈចូលរួមជាមួយក្រសួងព័ត៌មានក្នុងយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកស្រីសន សាវិន   

លោកអ្នកនាងស្ដាប់ជាទីមេត្រី!
ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មានពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!Say No To Fake News» ដោយបានចាប់ផ្តើមបើកជាផ្លូវការ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ។ មកទល់ពេលនេះមានរយៈពេលជាង២ខែមកហើយ ដែលយុទ្ធនាការនេះបានអនុវត្តដល់ សាលារៀន អាជីវករក្នុងផ្សារ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មន្ទីរពេទ្យបង្អែក ព្រះសង្ឃ យាយជីតាជី នៅក្នុងមូលដ្ឋានតាមសហគមន៍យ៉ាងទូលំទូលាយគ្រប់ខេត្ត-រាជធានី ដោយមានការសម្របសម្រួលពីមន្ទីរព័ត៌មានខេត្ត ហើយទទួលបានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងស្ថាប័នរដ្ឋ-ឯកជននិងសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា យ៉ាងផុលផុស ។

Voxpox «សូមឱ្យផ្សាយតែព័ត៌មានពិតៗ ភ្ញៀវទេសចរមកលេងគាត់ជួយទិញអីវ៉ាន់យើង។ យើងជាអ្នករកស៊ី បើគេបង្ហោះមកមិនពិតធ្វើឱ្យភ្ញៀវទេសចរមិនហ៊ានមក។ ព័ត៌មានក្លែងក្លាយវាអត់មានប្រភពពិតទេ ទាល់តែព័ត៌មានពិត បានមានប្រភពពិត។ សូមកុំឱ្យផ្សាយព័ត៌មានមិនពិត បំប៉ោង បំភ្លើសដល់សង្គម។ ចឹងយើងអាចណែនាំ ឬកុំស៊ែ កុំlikeបន្ត យើងអាចណែនាំដល់ចាស់ៗថាព័ត៌មានហ្នឹងមិនពិតទេ»។

យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយរៀបចំឡើងដើម្បី លើកកម្ពស់ការយល់ដឹង ប្រជាពលរដ្ឋ ក្នុងសហគមន៍ ក្នុងការបង្អាក់ការចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយមិនមាន ការផ្ទៀងផ្ទាត់ជាមុន ជាពិសេសរបៀបក្នុងការកំណត់អត្តសញ្ញាណ ព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ការរីកសាយភាយនិងបន្សាប ព័ត៌មានក្លែងក្លាយ ព្រមទាំងបំផុសការបង្កើត ទម្លាប់ប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ តាមរយៈការអនុវត្តវិធានការសុវត្ថិភាព ការបង្ការហានិភ័យ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មាន ក្នុងសង្គម។

យុវសិស្សទី សុចិត្រ រៀននៅវិទ្យាល័យ  ឥន្ទ្រទេវី រាជធានីភ្នំពេញបានលើកឡើងថា ព័ត៌មានក្លែងក្លាយជាព័ត៌មានអាក្រក់មួយនៅក្នុងសង្គម នៅពេលដែលយើងចែកចាយទៅដល់អ្នកដទៃ ដែលនាំឱ្យកាន់តែមានការផុសផុលទៅលើរឿងមិនល្អ ។

សំឡេងទី១«សូមនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដោយសារនៅពេលយើងចែកចាយព័ត៌មានក្លែងក្លាយធ្វើឱ្យមានការយល់ច្រឡំគ្នាទៅវិញទៅមក និងបង្កើនរឿងមិនល្អនៅក្នុងសង្គម»។
រីឯកញ្ញាសុផានិត្យ ជាសិស្សរៀននៅវិទ្យាល័យឥន្ទ្រទេវីដែរ បានបង្ហាញចំណាប់អាម្មណ៍ទៅលើព័ត៌មានក្លែងក្លាយថា ព័ត៌មានក្លែងក្លាយវាធ្វើឱ្យប៉ះពាល់ដល់សង្គម និងប្រទេសជាតិ ។
សំឡេងទី២«ព័ត៌មានក្លែងក្លាយជាព័ត៌មានទាំងឡាយដែលមិនពិត វាធ្វើឱ្យប៉ះពាល់ដូចជា បំពុលសង្គម ធ្វើឱ្យមានភាពចលាចល និងមានភាពអសន្តិសុខនៅក្នុងសង្គម ។ដូចនេះបងប្អូនទាំងអស់គ្នា បើឃើញព័ត៌មានក្លែងក្លាយកុំបន្តចែកចាយនិងកុំគាំទ្រវាត្រូវនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។

ងាកមកប្អូនស្រីកញ្ញា រស់នៅខេត្តបាត់ដំបងបានលើកឡើងថា បច្ចុប្បន្នព័ត៌មានក្លែងក្លាយមានច្រើនណាស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលធ្វើឱ្យប្រជាពលរដ្ឋ ពិបាកបែងចែកថាមួយណាព័ត៌មានពិត មួយណាព័ត៌មានក្លែងក្លាយ ហើយអ្វីដែលរងប៉ះពាល់ច្រើននោះ គឺប្រជាពលរដ្ឋដែលមានវ័យចំណាស់នៅតាមស្រុកស្រែចម្ការ។
សំឡេងទី៣«ខ្ញុំសង្កេតឃើញថានៅក្នុងបណ្ដាញសង្គម មានការចែករំលែកព័ត៌មានក្លែងក្លាយជាច្រើនពេលខ្លះនៅក្នុងសង្គមយើងអត់កើតពិតមែន ប៉ុន្តែគេចែកព័ត៌មានក្លែងក្លាយមក ដែលប្រជាជន យើងយកទៅចែករំលែកបន្ត ដែលធ្វើឱ្យមានការភ័យខ្លាចនិងបំពុលសង្គម ។ដើម្បីទទួលបានព័ត៌មានពិតយើងត្រូវមើលទៅលើកាលបរិច្ឆេទ និងផេកផ្លូវការជាដើម»។

ចំណែកប្អូនប្រុស និងប្អូនស្រី នៅស្រុករលាប្អៀរបានលើកឡើងស្រដៀងគ្នាដែរថា ៖
សំឡេងទី៤«សម្រាប់ខ្ញុំជាយុវជនជំនាន់ក្រោយនឹងប្ដេជ្ញាចិត្តថាមិនចែកចាយព័ត៌មានក្លែងក្លាយជា ដាច់ខាត  ព្រោះព័ត៌មានក្លែងក្លាយនេះ ធ្វើឱ្យយើង សង្គមគ្រួសារ ក៏ដូចជាសង្គមជាតិរងផលប៉ះពាល់យ៉ាងខ្លាំង ទាក់ទងព័ត៌មានក្លែងក្លាយនេះ សូមប្រឆាំងជាដាច់ខាត។ ខ្ញុំសូមឱ្យបងៗប្អូនៗមុននឹងចែករំលែកព័ត៌មានណាមួយ គួរតែមើលថាព័ត៌មានហ្នឹង មានប្រភពច្បាស់លាស់ដែរអត់? ចូលរួមលើកម្ពស់ព័ត៌មានពិត  ហើយនាងខ្ញុំនឹងចូលរួមចែករំលែកព័ត៌មានណា ដែលមានប្រភពច្បាស់លាស់ អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវ»។

បច្ចុប្បន្នការប្រើប្រាស់ព័ត៌មាននិងការផ្សព្វផ្សាយ ការចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គមកំពុងមានភាពផុសផុល ដោយសារមានការរីកចម្រើនលើវិស័យបច្ចេកវិទ្យា ដែលធ្វើឱ្យអ្នកទទួល បានលឿនរហ័ស។

ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជាថា ទន្ទឹមនឹង ការផ្តល់ភាពសម្បូរបែប លឿន រហ័ស ដល់ប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយគ្នានោះក៏បានផ្ដល់ផលអវិជ្ជមានយ៉ាងច្រើនមកវិញផងដែរ។
សំឡេងទី៥«ទន្ទឹមនោះក៏វានាំមកជាមួយគ្នានូវផលវិបាក ដែលវាបង្កឡើងដោយព័ត៌មានក្លែងក្លាយ   ពេលខ្លះព័ត៌មាននោះកើតឡើងដោយ ការចេញផ្សាយដោយខ្វះការដកស្រង់នូវប្រភពផ្លូវការ ឬក៏មិនបានផ្ដល់សំឡេងទៅគ្រប់ភាគីពាក់ព័ន្ធនៅក្នុងសាច់រឿងហ្នឹង  ដែលនេះជាការបង្កើតនូវ
ប្រភេទព័ត៌មានដែលមិនគ្រប់ជ្រុងជ្រោយក៏វាអាចចូលរួមដែរធ្វើឱ្យមានការភាន់ច្រឡំនៅក្នុងមតិសាធារណជនទូទៅ ដែលធ្វើឱ្យមានការច្របូកច្របល់ យើងបកស្រាយទៅវាខុសហើយ ព្រោះថា ភាគីដែលគាត់ជាប់ពាក់ព័ន្ធនៅក្នុងបញ្ហាហ្នឹង គឺគាត់អត់បានផ្ដល់សំឡេង អត់បានផ្ដល់អត្ថាធិប្បាយ បំភ្លឺ ទៅលើប្រធានបទហ្នឹង ។មួយទៀតជាព័ត៌មានដែលបង្កើតឡើងក្នុងគោលបំណងតែម្ដង អ្នកបង្កើតគឺក្រុមដែលធ្វើយ៉ាងណា បង្កភាពចលាចលច្របូកច្របល់ហ្នឹងឯង ដើម្បីឱ្យវាបម្រើទៅក្នុងគោលនយោបាយរបស់ក្រុមខ្លួន»។
សកម្មភាពផ្សព្វផ្សាយទាំងនេះ បាននិងកំពុងចូលរួមក្នុងការលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋយើងឱ្យក្លាយជាពលរដ្ឋឌីជីថលល្អ គឺចេះប្រើប្រាស់ព័ត៌មាន បែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម មានប្រភពពីបណ្តាញសង្គមនានា ដើម្បីរួមចំណែកធានាសុវត្ថិភាពព័ត៌មានក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។

ឯកឧត្ដម ទេព អស្នារិទ្ធ បានមានប្រសាសន៍លើកឡើងទៀតថា ៖
សំឡេងទី៦«នៅក្នុងកិច្ចការដែលយើងអាចចូលរួមបានគឺយើង កុំចែករំលែកលឿនពេក យើងផ្ដល់ ពេលវេលាឱ្យខ្លួនឯងបន្តិចសិន ក្នុងការគិតថា តើព័ត៌មានដែលយើងទទួលបានក្នុងsmart phone នៅក្នុងទំនាក់ទំនងបណ្ដាញសង្គម តើយើងទុកចិត្តបានប៉ុន្មាន យើងសួរសិន ហើយយើងស្វែងរក ការផ្សាយពីប្រភពផ្លូវការ  ពីសារព័ត៌មានដែលមានវិជ្ជាជីវៈក្រមសីលធម៌ត្រឹមត្រូវថា តើគេមានបានផ្សាយដែរឬទេ? បើព័ត៌មានហ្នឹងគេមិនបានផ្សាយទេ យើងដាក់ការសង្ស័យភ្លាមថា អាហ្នឹងអាចជាព័ត៌មានមិនពិត បើជាមិនទាន់ច្បាស់លាស់បែបនេះយើងកុំចែករំលែកបន្ត នេះហើយជាការចូលរួមក្នុងការកាត់បន្ថយ ចំនួនបរិមាណព័ត៌មានក្លែងក្លាយឱ្យមកនៅកម្រិតអប្បបរមា តាមតែអាចធ្វើទៅបាន ក្នុងនាមយើងជាប្រជាពលរដ្ឋឌីជីថលល្អម្នាក់ៗដែលមាន smart phone នៅក្នុងដៃ ចាំបាច់ ណាស់ដែលត្រូវធ្វើបែបនេះឯង  ពេលដែលយើងបានធ្វើបែបនេះ គឺយើងបានចូលរួមចំណែក»។
លោកអ្នកនាងជាទីមេត្រី!
យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ត្រូវបានបើកជាផ្លូវការដោយក្រសួងព័ត៌មានកាលពីថ្ងៃទី១ខែមេសាឆ្នាំ២០២៥។យុទ្ធនាការនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងកាត់បន្ថយឱ្យមកនៅកម្រិតអប្បបរមានូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មានក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។

យុទ្ធនាការនេះនឹងត្រូវអនុវត្តនៅទូទាំងប្រទេស ក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកដែលចូលរួមអនុវត្តយុទ្ធនាការ គឺមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់។ យុទ្ធនាការនេះអនុវត្តក្រោមទម្រង់២ ដោយទម្រង់ទី១ ធ្វើការផ្សព្វផ្សាយទៅតាមប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណី និងទំនើប ដោយមានស្ថានីយ៍ វិទ្យុ ទូរទស្សន៍ និងបណ្ដាញទំនាក់ទំនងសង្គម ដោយ ផលិតជាមាតិកាវិដេអូខ្លីៗចាក់ផ្សាយជូន និងអនុវត្តនៅទីតាំងមូលដ្ឋានផ្ទាល់តែម្ដង  ដើម្បីឱ្យប្រជាពលរដ្ឋបានស្វែងយល់កាន់តែច្បាស់លាស់។គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយសុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សាដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីភាព ក្នុងសង្គម។
គូរបញ្ជាក់ដែរក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៥ ក្រុមការងារនៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានបានកត់ត្រាទុកព័ត៌មានក្លែងក្លាយមានចំនួនជាង១៤០០ករណី ជាប្រភេទព័ត៌មានបំភ្លើស បំភ័យ ដែលក្នុងគោលបំណងបំផ្លាញសន្តិភាព ស្ថេរភាព និងបំណងទុច្ចរិត។ចំណែកឆ្នាំ២០២៤កន្លងមកព័ត៌មានក្លែងក្លាយមានចំនួន ៣៦៥១ករណី ដែលនេះជាចំនួនកើនឡើងប្រមាណ ១៤%៕