ថ្នាក់ដឹកនាំខេត្តបាត់ដំបង ដឹកនាំមន្រ្តីស្ថាប័ននានា ចុះសួរសុខទុក្ខកងទ័ពដែលឈរជើងនៅស្រុកជាប់ព្រំដែនខេត្តបាត់ដំបង

009 | ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ 2025

បាត់ដំបង ៖ អភិបាលខេត្តបាត់ដំបងដឹកនាំមន្ទីរស្ថាប័ននានា ក្រុងស្រុក និងសប្បុរសជនចុះសួរសុខទុក្ខកងទ័ពដែលឈរជើងនៅតំបន់ព្រំដែនខេត្តបាត់ដំបង និងបានកៀងគរ គ្រឿងបរិភោគ ឧបភោគនិងសម្ភារៈប្រើប្រាស់ ចែកជូនដល់កងទ័ពផងដែរ កាលពីថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៥ ។
ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ចាត់ទុកថា ការចុះសាកសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែននេះមិនមានអ្វីថ្មីនោះទេ រដ្ឋបាលខេត្តតែងតែដឹកនាំមកសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងបរិភោគ ឧបភោគនិងសម្ភារៈប្រើប្រាស់ជាដើម តាំងពីបុណ្យភ្ជំបិណ្យ បុណ្យចូលឆ្នាំជាបន្តបន្ទាប់ ដើម្បីផ្សារភ្ជាប់រវាងបងប្អូននៅខាងក្រោយ និងបងប្អូនកងទ័ពនៅខាងមុខ  ដូចជាស្ថានភាពព្រំដែននាពេលនេះជាដើម ការចុះសាកសួរសុខទុក្ខកងកម្លាំងវាជារឿងធម្មតា។
ឯកឧត្តមបន្តថានឹងមានការកៀងគរ គ្រឿងឧបភោគ បរិភោគ សម្ភារៈ ថ្នាំសង្កូវ រឺអ្វីជាតម្រូវការរបស់កងកម្លាំងជាក់ស្តែងមកផ្តល់ជូនជាបន្តបន្ទាប់ទៀត ដើម្បីបង្ហាញពីទឹកចិត្តបន្តគាំទ្រដល់កងកម្លាំងជួរមុខ ពីអ្នកនៅខាងក្រោយ ។
ឯកឧត្តមក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដល់ កងកម្លាំង ដែលឈរជើងនៅខ្សែបន្ទាត់ព្រំដែននៅតាមបណ្តាខេត្តទាំងអស់ ផងដែរ និងស្នើសុំឱ្យបងប្អូន មានគោលជំហរ រក្សាសុខសន្តិភាព ទំនាក់ទំនងល្អ មិនប្រទូសសារ៉ាយជាមួយអ្នកណានោះឡើយ។ ឯកឧត្តមក៏បាននាំការផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនបន្តការរក្សាទំនាក់ទំនង ចេញចូល ការរកស៊ីផ្សេងៗជាមួយគ្នាធម្មតា កុំប្រកាន់ជាតិសាសន៍ជាមួយអ្នកជិតខាងគឺបន្តការទំនាក់ទំនង ការរកស៊ីជាមួយគ្នាធម្មតា  ។ឯកឧត្តមសង្កត់ធ្ងន់ថាទន្ទឹម និងបន្តទំនាក់ទំនងរវាងកងកម្លាំង និងប្រជាជនទាំងពីររក្សាធម្មតា យើងក៏ត្រូវប្រកាន់គោលជំហរដាច់ខាត ដើម្បីការពារបូរណភាពទឹកដីរបស់យើងផងដែរ ។

ឯកឧត្តម សុខ លូ បានរំលឹកប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះគោលជំហរក្នុងការការពារបូរណភាពទឹកដី និងចំណាត់ការដ៏ម៉ឺងម៉ាត់ក្នុងការលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រួមមាន ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)  ដែលជាយន្តការអន្តរជាតិតែមួយគត់ដែលអាចផ្តល់នូវដំណោះស្រាយពិតប្រាកដលើបញ្ហាព្រំដែនសព្វថ្ងៃ។
អត្ថបទ ភី សុខវិទ្យុជាតិចំការចេកខេត្តបាត់ដំបង